កិច្ចប្រជុំ គ.ជ.អ.ប គ្រោងទម្លាក់ថវិកាថ្នាក់ជាតិ ១៨០០លានដុល្លារអាមេរិក​ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

2024/01/10 09:47:35 pm        274

តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលកិច្ចប្រជុំលើកទី២២ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៅថ្ងៃទី៩ ខែមករានេះ បាន​ឲ្យ​ដឹង​ថា នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិ បានពិភាក្សា និងអនុម័តផែនការសកម្មភាព និង គ្រោង​ទម្លាក់ថវិកាជាតិជិត ១៨០០លានដុល្លារអាមេរិកទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​រដ្ឋបាលការងារ និងការអភិវឌ្ឍមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ.ជ.អ.ប ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិ គ.ជ.អ.ប នោះ បានឲ្យដឹងថា ការអនុវត្ត​កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ដំណាក់​កាលទី​២ ឆ្នាំទី៤ នៅក្នុងឆ្នាំ២០២៤នេះ គឺផ្តោតលើការ​ពង្រឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិឲ្យ​កាន់​តែ​រឹង​ម៉ាំ ស្អាតស្អំ មានសមត្ថភាព លទ្ធភាព និងការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​មុខងារ​ដែល​រដ្ឋបាល​ថ្នាក់​ជាតិ បានផ្ទេរទៅឲ្យរដ្ឋបាលរដ្ឋបាលថ្នាក់ជាតិអនុវត្ត ជាពិសេស ការធ្វើទំនើប​កម្ម​យន្តការ នីតិវិធីផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ប្រកប​ដោយ​តម្លាភាព និងគណនេយ្យភាព។

តាម​ការបញ្ជាក់ពី ឯកឧត្តម ងាន់ ចំរើន ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ គ.ជ.អ.ប បាន​ឲ្យដឹងថា នៅក្នុង​ថវិកា​ជាតិ​ដែល​គ្រោង​នឹង​ស្នើ​ទៅ​ប្រមុខ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច ថវិកាជាតិប្រមាណជិត ១៨០០ដុល្លារអាមេរិក កើនរហូត២០% នៃថវិកាជាតិសរុប ទម្លាក់​ពីថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមួយចំនួន​នឹង​ធ្វើ​ការ​បែង​ចែង​ទម្លាក់​ឲ្យ​រដ្ឋបាល​ថ្នាក់​ខេត្តរាជធានី ថវិកាប្រមាណជាង ៧០០លានដុល្លារអាមេរិក ទម្លាក់​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រុង​ស្រុក​ខ័ណ្ឌ ប្រមាណជាង ៧៣០លានដុល្លារអាមេរិក និងទម្លាក់​ឲ្យ​រដ្ឋបាល​ថ្នាក់​ឃុំ​សង្កាត់​ទូទាំង​ប្រមាណ​ជាង ៣០០លានដុល្លអាមេរិច ដើម្បីអនុវត្តមុខងារ សកម្មភាពការងារ ដែល​រដ្ឋបាល​ថ្នាក់​ជាតិបានផ្ទេរទៅឲ្យ ជាពិសេសការពង្រឹងប្រសិទ្ធភាពការងារ ផ្តល់សេវា​សាធារណៈ​ជូនពលរដ្ឋ​ឲ្យ​ល្អប្រសើរ ស្អាតស្អំ និងបង្កើនការអភិវឌ្ឍផ្លូវ ថ្នល់ និងសំណង់ដេក និងសំណង់​បញ្ឈរ​ជា​ច្រើនទៀតនៅតាមឃុំសង្កាត់។

ឯកឧត្តម ង៉ាន់ ចំរើន បន្តថា មូលហេតុដែលរាជរដ្ឋាភិបាលបង្កើនថវិកាជាតិរហូត២០%នោះ ផ្ទេរទម្លាក់​ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដោយសារឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និងកីឡា សម្រេច​ចិត្តផ្ទេរមុខងារការងារគ្រប់គ្រងសាលាបឋមសិក្សា និងគ្រូបង្រៀនប្រមាណ ៦ម៉ឺននាក់​ឲ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិធ្វើការគ្រប់គ្រង៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm