ទេសរដ្ឋមន្រ្តី លី ធុជ ប្ដេជ្ញាអូសទាញឲ្យបាននូវសមាជិកអនុសញ្ញាអូតាវ៉ាថ្មីបន្ថែមទៀត

2024/01/10 10:08:04 pm        208

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បញ្ជាក់ថា ក្នុង​នាម​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃ​រដ្ឋភាគី​អនុ​សញ្ញា​អូតាវ៉ា ឆ្នាំ២០២៤នេះ កម្ពុជាកំពុងតែប្រឹង ប្រែងយ៉ាងខ្លាំង ដើម្បី​អូសទាញ​ឲ្យ​បាន​នូវ​សមាជិក​អនុ​សញ្ញា​អូតាវ៉ាថ្មីបន្ថែមទៀត ខណៈបច្ចុប្បន្នរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ានេះមាន ១៦៤ ប្រទេស​ជា​សមាជិក​ដោយ​នៅ​សល់ ៣៣ ប្រទេសទៀតមិនទាន់បានចូលជាសមាជិកនៅឡើយនោះ។

ឯកឧត្តម លី ធុជ លើកឡើងក្នុ​ង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគី​អនុ​សញ្ញា​អូតាវ៉ាឆ្នាំ២០២៤ នាវេលាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការអាជ្ញាធរមីន ដោយ​បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយបាន​ធ្វើ​ឱ្យក​ម្ពុជា​ក្លាយ​ជា​ប្រទេ​ស​គំរូមួយលើសកលលោកផ្នែកសកម្មភាពមីន។

ឯកឧត្តម បន្តថា ការវាយតម្លៃខ្ពស់របស់រដ្ឋភាគី ១៦៤ ប្រទេស សហគមន៍អន្តរជាតិ និងការ​ទទួល​បាន​សិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពិតជាបាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំប្រឹង ប្រែងរួមរវាងរដ្ឋាភិបាល រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ គណៈ​ប្រតិភូ​ជុំវិញ​ពិភពលោក នឹងមកកាន់កម្ពុជា ដែលវានឹង​ចូល​រួម​ចំណែក​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែមក្នុងសកម្មភាពមីននៅកម្ពុជា ក៏ដូចជានឹងផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ផ្សព្វផ្សាយ​ពី​ផល​វិជ្ជមាន ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោក។

សូម​ជម្រាបថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគី​អនុ​សញ្ញា​អូតាវ៉ា ឆ្នាំ ២០២៤  ដែលព្រះរាជាណាចក្រកម្ពុជា​ធ្វើ​ជាប្រធាន​នេះ​នឹងប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនៅលើទឹកដីសៀមរាប ដែលនឹង​មាន​តំណាង​ប្រទេស​ចំនួន ១៦៤ ជាសមាជិកអនុសញ្ញានេះ មកចូលរួមប្រមាណ ៨០០នាក់៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm