ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

2024/01/10 10:14:18 pm        86

ភ្នំពេញ៖ រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាព និងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នេះបើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ 

ឯកឧត្តមថ្លែងថា ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។

ឯកឧត្តមបន្តថា៖«យើងនៅចាំបានថាក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតីប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាប្រញាប់ក្នុងឆ្នាំ២០២៣។ ដូចការសន្យាគ្រប់ចំណុចទាំងអស់ត្រូវបានរៀបចំ និងប្រកាសឱ្យអនុវត្តរួចរាល់។ ទន្ទឹមនឹងដំណើរការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ កម្មវិធីកំណែទម្រង់ផ្សេងៗទៀតក៏ត្រូវបានប្រកាសអនុវត្តជាបន្តបន្ទាប់ ក្នុងនោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដូចបានលើកឡើងខាងដើមទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ»។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា កំណែទម្រង់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាចំណុចស្លាប់រស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាល់យុទ្ធសាស្ត្រដែលបានដាក់ចេញតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រហូតដល់យុទ្ធសាស្ត្របញ្ចកោណ សុទ្ធតែមានកំណែទម្រង់និងអភិបាលកិច្ចល្អជាស្នូល។ ជាលទ្ធផល ការស្តារនិងកសាងប្រទេសចេញពីគំនរផេះផង់ក្រោយឆ្នាំ១៩៧៩ រហូតបានរីកលូតលាស់ដូចផ្សិតគ្រប់វិស័យក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាលទ្ធផលនៃកំណែទម្រង់ជាបន្តបន្ទាប់។

ឯកឧត្តមបញ្ជាក់ថា ភាពសកម្មក្លៀវក្លា និងការបង្ហាញស្នាដៃប្រកបដោយផ្លែផ្កាយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺពោរពេញដោយថាមពលស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ដែលពិតជាស័ក្តិសមជាឈាមថ្មីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm