ចៅក្រមសង្ស័យលើការទាមទារអភ័យឯកសិទ្ធិរបស់លោក ត្រាំ ក្នុងសំណុំរឿងបង្វែរលទ្ធផលបោះឆ្នោតអាមេរិក

2024/01/10 11:39:53 pm        32

តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៩ មករា) មានការសង្ស័យលើការអះអាងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលថាលោកមានអភ័យឯកសិទ្ធិពីការចោទប្រកាន់លើបទឧក្រិដ្ឋសម្រាប់ការព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ ខណៈអតីតប្រធានាធិបតីរូបនេះបានគំរាមកំហែងថានឹងកាត់ទោសលោក ចូ បៃដិន (Joe Biden) ប្រសិនបើខ្លួនត្រឡប់ទៅកាន់តំណែងនៅសេតវិមានវិញ។

លោក ត្រាំ បានស្ដាប់យ៉ាងប្រុងប្រយ័ត្ននៅពេលដែលក្រុមច្បាប់របស់លោកព្យាយាមបញ្ចុះបញ្ចូលក្រុមចៅក្រមបីរូបថាអតីតប្រធានាធិបតីរូបនេះមិនគួរត្រូវបានកាត់ទោសចំពោះសកម្មភាពដែលបានធ្វើពេលកាន់តំណែងនោះទេ។ លោក ត្រាំ នឹងត្រូវទៅកាត់ទោសនៅខែមីនា លើការចោទប្រកាន់សហព័ន្ធពីបទព្យាយាមបង្វែរលទ្ធផលការបោះឆ្នោត ខណៈចៅក្រមបានប្រតិកម្មយ៉ាងមន្ទិលចំពោះអំណះអំណាងនោះ។

លោកស្រីចៅក្រម ហ្វ្លរេន ភេន (Florence Pan) បានសួរមេធាវីលោក ត្រាំ គឺលោក ចន សោវើ (John Sauer) ថា «អ្នកកំពុងនិយាយថាប្រធានាធិបតីអាចទទួលបានការលើកលែងទោស អាចលក់អាថ៌កំបាំងយោធា និងអាចប្រាប់ក្រុមការងារសម្ងាត់ឱ្យធ្វើឃាតគូប្រជែងនយោបាយមែនទេ»។

លោកមេធាវី សោវើ បានតបថាអតីតប្រធានាធិបតីអាចត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបែបនេះទេលុះត្រាតែមានការចោទប្រកាន់ជាលើកដំបូងដោយសភាតំណាងរាស្រ្ត ហើយត្រូវបានកាត់ទោសនៅក្នុងព្រឹទ្ធសភា។

បន្ទាប់ពីសវនាការ លោក ត្រាំ បាននិយាយថា ខ្លួនគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយបានព្រមានអំពី  «ចលាចលនៅក្នុងប្រទេស» ប្រសិនបើបណ្ដឹងនេះត្រូវបានអនុញ្ញាតឱ្យដំណើរការទៅមុខ។ លោក ត្រាំ បានធ្វើការគំរាមកំហែងកាន់តែច្បាស់នៅមុនសវនាការ ដោយនិយាយថា លោកអាចនឹងកាត់ទោសលោក បៃដិន ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ ប្រសិនបើខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm