រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ចង់ឲ្យបើកព្រំដែនរយៈពេល ២៤ម៉ោងសម្រាប់ឲ្យជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប

2024/01/10 11:40:54 pm        36

 កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានអំពាវនាវឲ្យបើកព្រំដែនរយៈពេល ២៤ម៉ោងនៅច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ដើម្បីអនុញ្ញាតឲ្យអង្គការជំនួយមនុស្សធម៌ មានឱកាសចូលទៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប និងដើម្បីឲ្យប្រជាពលរដ្ឋហ្គាហ្សាទទួលបានឱសថ ។

ក្រោយធ្វើដំណើរទៅកាន់តំបន់ព្រំដែន Rafah លោកស្រី Baerbock និយាយថា ពួកយើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលពួកយើងអាចធ្វើបាន ដើម្បីសម្រេចបានគោលដៅមួយនេះ ។ លោកស្រីបន្តថា ជីវិតរស់នៅក្នុងតំបន់ហ្គាហ្សាប្រៀបបាននឹងឋាននរគ ។

 លោកស្រី Baerbock និយាយថា នៅតំបន់ព្រំដែនជាមួយអេហ្ស៊ីប រថយន្ត ៣ពាន់គ្រឿងផ្ទុកដោយគ្រឿងផ្គត់ផ្គង់ជំនួយមនុស្សធម៌សម្រាប់មនុស្ស ១,៩លាននាក់នៅតំបន់ហ្គាហ្សា បានជាប់ និងមិនអាចចូលទៅក្នុងតំបន់ហ្គាហ្សាបានឡើយ ។

 លោកស្រី Baerbock បានអំពាវនាវផងដែរឲ្យបើកព្រំដែនបន្ថែមទៀតនៅអ៊ីស្រាអែល ដើម្បីអាចដឹកជញ្ជូនជំនួយពីទីនោះទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប ។

 លោក Baerbock បានផ្តល់កញ្ចប់ជំនួយ ១០តោនសម្រាប់ជនប៉ាឡេស្ទីននៅអាកាសយានដ្ឋានស្ថិតក្នុងទីក្រុង Al-Arish ជិតច្រកឆ្លងកាត់ព្រំដែន ។ ជំនួយទាំងនេះ នឹងត្រូវបរិច្ចាគជូនក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីបដែលរួមមានកន្ទេលដេក ភួយ កម្រាលដេករបស់កុមារ និងគ្រែជំរំ សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សា ។

 យោងតាមការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ បានឲ្យដឹងថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា អាល្លឺម៉ង់បានបង្កើនជំនួយមនុស្សធម៌របស់ខ្លួនជិត ៣ដងសម្រាប់ដែនដីប៉ាឡេស្ទីនមួយនេះ ពោលគឺមានថវិកាសរុបរហូតដល់ ២០៣លានអឺរ៉ូ ។

 សូមបញ្ជាក់ថា ច្រកព្រំដែនបច្ចុប្បន្នបើកបានអំឡុងតែពេលថ្ងៃប៉ុណ្ណោះ ហើយអ៊ីស្រាអែលតម្រូវឲ្យមានការអង្កេតផ្ទាល់ខ្លួនលើទំនិញមុនពេលចែកចាយ ។ បន្ទាប់ពីតម្រូវការបែបនេះ រថយន្តដឹកជំនួយតែងតែជាប់នៅច្រកព្រំដែន Rafah អស់រយៈពេលជាច្រើនថ្ងៃ ស្របពេលដែលអង្គការសហប្រជាជាតិ បានរាយការណ៍ពីស្ថានភាពបែបនេះផងដែរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm