អតីតរដ្ឋមន្ត្រីប៉ូឡូញ ត្រូវនាំខ្លួនទៅពន្ធនាគារ ខណៈនគរបាលសម្រុកចូលវិមានប្រធានាធិបតី

2024/01/10 11:42:41 pm        56

នគរបាលបានចូលទៅក្នុងវិមានប្រធានាធិបតីរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ (ទី៩ ខែមករា) ដើម្បីឃុំខ្លួនអតីតមេរបស់ពួកគេចំនួន ២នាក់ ដោយប្រតិបត្តិតាមដីការបស់តុលាការ ដើម្បីនាំយកអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុប្រធានរបស់លោកទៅកាន់ពន្ធនាគារ ដែលធ្វើឲ្យជម្លោះ រវាងប្រមុខរដ្ឋ និងរដ្ឋាភិបាលថ្មីកាន់តែអាក្រក់ទៅៗ។

អ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅពីមុខវិមានរដ្ឋាភិបាល តាមការអំពាវនាវរបស់គណបក្ស PiS ដែលលោក Mariusz Kaminski និងលោក Maciej Wasik គឺជាសមាជិក និងនៅមុខប៉ុស្តិ៍នគរបាល ដែលឥស្សរជនទាំង២ ត្រូវឃុំខ្លួននៅទីនោះ។

មុននេះ នាយករដ្ឋមន្ត្រីលោក Donald Tusk បានចោទប្រកាន់ប្រធានាធិបតី លោក Andrzej Duda ថា បានរារាំងវិធានការយុត្តិធម៌ បន្ទាប់ពីសមាជិកសភាទាំង២រូប បានបង្ហាញខ្លួននៅវិមានរដ្ឋាភិបាល ដោយជំរុញឲ្យនគរបាលស្វែងរកពួកគេនៅក្នុងរថយន្តដែលចាកចេញពីវិមាន។

លោកស្រី Grazyna Ignaczak-Bandych ដែលជាប្រធាននៃអធិការបតីរបស់ប្រធានាធិបតី បានប្រាប់ទូរទស្សន៍ឯកជន TV Republika ថា នគរបាលបានចូលទៅក្នុងវិមាន ក្នុងខណៈពេលដែលលោក Duda ស្ថិតនៅឯវិមានផ្លូវការផ្សេងទៀតរបស់លោក គឺវិមាន Belweder នៅទីក្រុងវ៉ាសូវី ដោយជួបជាមួយមេដឹកនាំគណបក្សប្រឆាំងបេឡារុសដែលនិរទេសខ្លួន គឺលោកស្រី Sviatlana Tsikhanouskaya៕

ការចោទប្រកាន់លើសមាជិកសភាទាំង ២រូប គឺជាការតបតចុងក្រោយបំផុត នៅក្នុងជម្លោះ ដែលទំនងជាជាមួយក្នុងចំណោមជម្លោះជាច្រើននៃការរួមរស់ជាមួយគ្នាដែលមានរដ្ឋាភិបាល និងប្រធានាធិបតីមកពីគណបក្សនយោបាយផ្សេងៗគ្នា។ បន្ទាប់ពីទទួលបានអំណាច នៅក្នុងការបោះឆ្នោតខែតុលា លោក Tusk ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានប្តេជ្ញាលុបចោលគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺគណបក្សជាតិនិយម ច្បាប់ និងយុត្តិធម៌ (PiS) ដែលត្រូវប្រឈមនឹងការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាលទ្ធិប្រជាធិបតេយ្យ ក្នុងអំឡុងពេលគ្រប់គ្រងប្រទេសរយៈពេល ៨ឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm