​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មេខ្យល់ ​​០៣​នាក់​ ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ខុសច្បាប់​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​

2021/06/23 07:13:54 pm        563

​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ចាប់​ឃាត់ខ្លួន​មេខ្យល់​ចំនួន​ ០៣​នាក់ ​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដោយ​ខុសច្បាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​ជាមួយគ្នា​នោះដែរ​ លោក​វរសេនីយ៍ទោ បោ​ន ស៊ី​ហា អធិការ​ក្រុង​ប៉ោយប៉ែត​ស្តីទី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​មេខ្ស​ល់​ចំនួន​ ០៦​នាក់ ​ក្នុងនោះ ​អ្នកពាក់ព័ន្ធ​ចំនួន​ ០៣​នាក់​សរុប​ទាំងអស់​ចំនួន ​១២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​អូរ​ព្រំដែន​នៅវេលា​ម៉ោង​ ០៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ ​ដកហូត​វត្ថុតាង​រួមមាន​ទូរស័ព្ទដៃ​ ០៦​គ្រឿង ផា​ស្អាប់ ០១​គ្រឿង​និង​ម៉ូតូ ២​គ្រឿង​។

​លោក​វរសេនីយ៍ទោ​ បាន​បន្តថា ​មេខ្យល់​ទាំង ០​៦​នាក់​ ដែល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​អូរ​ព្រំដែន​នោះ​រួមមាន​១.​ឈ្មោះ​សុខា រ៉ាវុធ ភេទ​ប្រុស ​អាយុ ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​ក្រុង​ប៉ោយប៉ែត ២​.ឈ្មោះ​ខេមរា សូ​រ៉ា​វីត ហៅ​ម៉ៅ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត ៣​.ឈ្មោះ​លី វ៉ន ភេទ​ប្រុស​ អាយុ ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់ ក្រុង​ប៉ោយប៉ែត ៤​.ឈ្មោះ ជី​ង ហៅ ណាន ភេទ​ប្រុស​ អាយុ ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ ៥.ឈ្មោះ​ប៉ែន ឆៃ​ណា​ម ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​៦.​ឈ្មោះ ​យួ​ម សឿ​ម ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់/ក្រុង​ប៉ោយប៉ែត ​ក្នុងចំណោម​ ០៦នាក​នោះ​ មាន ០៣​នាក់​ ជា​អ្នកពាក់ព័ន្ធ​ក្នុងការ​ដឹកជញ្ជូន​ពល​ករ​ដើម្បី​ឆ្លងដែន​។​

​យ៉ាងណា​ម៉ិ​ញ​លោកស្រី​វរសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា​ មេខ្យល់​ចំនួន​ ០៣​នាក់ ​និង​អ្នកពាក់ព័ន្ធ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​រីឯ​ប្រជាពលរដ្ឋ​ទាំង​ ០៦​នាក់​ផ្សេងទៀត ​ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​និមិត្ត ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ។ ដោយឡែក​ជនជាតិ​ថៃ​ចំនួន ០​៥​នាក់​ផ្សេងទៀត ​ក្នុង​នោះ ​ស្រី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត​ចាប់ខ្លួនបាន ​កាលពី​ថ្ងៃទី​២២​មិថុនា ​ឆ្នាំ​២០២១ ​ពីបទ​ករណី​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​មករក​ការងារ​ធ្វើ​លើ​ទឹកដី​ខ្មែរ​នោះ​ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ប្រគល់​ឲ្យ​ទៅ​ភាគី​ថៃ​វិញ​ផងដែរ​។​

គួរ​រំលឹកថា កន្លងមក​អាជ្ញាធរខេត្ត​ ក៏ដូចជា​កម្លាំង​ជំនាញ​សមត្ថកិច្ច ​បាន​ធ្វើការ​ទប់ស្កាត់​យ៉ាង​តឹងរឹង​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​នឹង​តាម​ច្រករបៀង​ផ្សេងៗ​យ៉ាងណាក្តី​ ប៉ុន្តែ​នៅតែមាន​ក្រុម​មេខ្យល់​ខិលខូច​មួយ​ចំនួន​តូច​នៅតែ​លបលួច​បន្តធ្វើ​សកម្មភាព​ដឹកនាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដោយ​មិន​មានការ​កោត​ញញើត​នោះឡើយ​ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​នោះ​៕ អត្ថបទ៖ ​ឃិន ​សារិទ្ធ​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm