អ្នកស្រុកជួបនឹងលំបាកក្នុងការធ្វើឲ្យប្រសើរឡើងវិញ នៅទីក្រុងរបស់ជប៉ុន ដែលរងគ្រោះដោយរញ្ជួយដី

2024/01/11 12:46:46 am        39

អ្នកស្រុកនៅតំបន់ Noto ក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន កំពុងជួបការលំបាកក្នុងការធ្វើឲ្យការរស់នៅប្រសើរដូចដើមវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារឧបទ្វីបនេះ។

សូមបញ្ចាក់ថា ការរញ្ជួយដ៏ខ្លាំងជាបន្តបន្ទាប់ ជាមួយនឹងការរញ្ជួយដ៏ខ្លាំងបំផុតមួយ ក្នុងចំណោមកម្រិតដំបូង ៧,៦រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Noto កាលពីថ្ងៃទី១ ខែមករា។ មកទល់ពេលនេះ មនុស្សជាង ២០០នាក់ ត្រូវបានរាយការណ៍ថា ស្លាប់។

ផ្ទះរបស់លោក Masahiro Takahashi ស្ថិតនៅចម្ងាយមិនដល់ជាង ២០ម៉ែត្រនោះទេពីឆ្នេរសមុទ្រ។ ផ្ទះរបស់គាត់ត្រូវបានជន់លិចដោយសាររលកយក្សស៊ូណាមិ។ សម្ភារប្រើប្រាស់ក្នុងផ្ទះទាំងអស់ ដែលត្រូវបានរៀបចំទុកដាក់នៅលើឥដ្ឋ បានរងការខូចខាត។

លោក Takahashi បាននិយាយថា៖ «ខ្ញុំបានឃើញសេចក្តីរាយការណ៍អំពីរលកយក្សស៊ូណាមិ ដែលអាចមានកម្ពស់ដល់ទៅ ៥ម៉ែត្រ អំឡុងពេលរញ្ជួយដី ដូច្នេះខ្ញុំក៏បើកឡានទៅកាន់ទីទួលខ្ពស់ ដោយឡើងទៅកាន់ទីកន្លែងកម្ពស់ ៣០ម៉ែត្រភ្លាមៗ។ ក្រោយមកខ្ញុំបានឮថា រលកយក្សស៊ូណាមិបានស្រកចុះ ទើបខ្ញុំត្រឡប់ទៅផ្ទះវិញ នៅព្រឹកបន្ទាប់ តែបានត្រឹមតែមកឈរមើលផ្ទះរបស់ខ្ញុំត្រូវបានជន់លិច»។

មិនខុសពីលោក Takahashi ផងដែរ ប្រជាពលរដ្ឋក្នុងតំបន់នេះ កំពុងប្រឈមនឹងការលំបាកជាច្រើនដោយសារផលប៉ះពាល់នានា ផ្លូវខូចខាត និងការខ្វះខាតគ្រឿងសម្ភារផ្គត់ផ្គង់។ លោក Takahashi បាននិយាយថា ទឹកក្រោមដីមិនអាចប្រើប្រាស់បាននោះទេ រហូតដល់ ២ថ្ងៃកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        24
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm