កសិករឃុំមេលំសប្បាយចិត្ត ខណៈស្រូវប្រាំងជាង៨០០ហិកតា បានទឹកបញ្ចូលហើយ

2024/01/11 01:05:36 am        89

កំពង់ឆ្នាំង៖ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់មន្ទីរ និងក្រសួងធនធានទឹក ដែលបានជួយពួកគាត់បើកទ្វាទឹកទំនប់អាចាំង បង្ហូរទឹកបានស្រោចស្រពលើដីស្រែប្រាំងពួកគាត់ប្រមាណជាង៨០០ហិកតា។ នៅថ្ងៃនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក បានចុះទៅពិនិត្យស្រូវប្រាំងកំពុងខ្វះទឹកក្នុងឃុំមេលំ និងបន្តទៅទ្វាទឹកអាចាំង បើកបង្វែរទឹកអោយប្រជាកសិករនៅក្នុងឃុំមេលំបានស្រោចស្រពលើដីស្រែប្រាំងវិញ ក្រោយមិនមានទឹកជាច្រើនថ្ងៃ។

ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌បានអោយដឹងថា៖ ក្រោយពេលស្រូវឆ្នាំនេះ មានតម្លៃថ្លៃ កសិករនៅឃុំជាប់ប្រព័ន្ធធារាសាស្ត្រអាចាំងដែលធ្លាប់តែធ្វើស្រែវស្សា១ឆ្នាំបាន២ដងហើយនោះ បាននាំគ្នាមកធ្វើស្រែប្រាំងបន្តទៀត នាំអោយទឹកក្នុងប្រព័ន្ធធារាសាស្ត្រអាចាំងបានរីងស្ទើគ្មានសល់ និងបង្ករការរំខានដល់កសិករចំនួន៣ឃុំនៅប៉ែកខាងក្រោមគឺឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ដែលធ្លាប់ធ្វើស្រែប្រាំងតាំងពីយូរណាស់មកហើយ ។ បើទោះជាមេឃុំ ចៅហ្វាយស្រុក រហូតដល់មន្ទីរធនធានទឹក អោយបញ្ឈប់ការធ្វើស្រែនៅតំបន់ក្បែរអាងទឹកអាចាំងនោះយ៉ាងណាក្តី ក៏ពួកគាត់មិនណ្រមស្តាប់ដែរ ហើយបានបិតទឹកមិនអោយធ្លាក់មកខាងឃុំទាំង៣នោះទៀត ហើយកសិករនៅឃុំមេលំ ទើបជួបប្រទះការខ្វះទឹកនៅឆ្នាំនេះ ដែលធ្វើអោយពួកគាត់បារម្ភមែនទែន។ នៅថ្ងៃទី១០ ខែមករានេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានចុះទៅបើកបង្ហូរអោយកសិករនៅឃុំមេលំវិញ។ កសិករទាំងអស់សប្បាយចិត្ត និងថ្លែងអំណរគុណដល់មន្ទីរធនធានទឹកដែលបានជួយពួកគាត់។

លោក ដោក ប៊ុនថុន បានសំណូមពរអោយកសិករដែលបានធ្វើស្រែវស្សាហើយនោះ កុំធ្វើស្រែប្រាំងបន្ថែមទៀត នាំអោយខ្វះទឹកបងប្អូនកសិករដូចគ្នានៅប៉ែកខាងក្រោមស្រុកបរិបូណ៌ ដូចជាឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ។ ប្រសិនបើបងប្អូនមិនស្តាប់ទេ ទាំងស្រូវនៅជាប់ទំនប់អាចាំង និងស្រូវនៅប៉ែកខាងក្រោមនឹងងាប់ដោយសារគ្មានទឹកស្រោចស្រព ព្រោះតំបន់ឃុំមេលំ មិនមានមធ្យោបាយណាយកទឹកមកស្រោចស្រពបានទេ ក្រៅពីប្រើទឹកមកពីទំនប់អាចាំងនោះ។ 

 ដោយឡែកនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក៏កំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណជាង៧០០ហិកតាផងដែរ ក៏ប៉ុន្តែនៅក្នុងឃុំនេះ ស្រែនៅក្បែរបឹង ពេលនេះខាងមន្ទីរធនធានទឹកបានដាក់គ្រឿងចក្រជីកប្រឡាយជាង៥០០ម ដើម្បិយកទឹកពីបឹងមកស្រោចស្រពបាន ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm