កម្ពុជា-បារាំង ប្តេជ្ញារួមគ្នារុករក វិភាគរកមេរោគកូវីដ-១៩ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា

2021/06/24 02:52:25 am        136

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារ និងការជម្រាបលារបស់លោកជំទាវ Eva Nguyen Binh(អ៊ីវ៉ា ង្វៀន ប៉ិញ)អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូត ជាមួយនិងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នាទីសី្តការក្រសួងរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈមនី្ទរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាភាគីទាំងពីរ បានប្តេជ្ញារួមគ្នារុករក និងវិភាគរកមេរោគកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំលែងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៅកម្ពុជា។

លោកជំទាវ Eva Nguyen Binh បានអរគុណដល់ប្រទេសកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅ និងបានផ្តល់នូវកិច្ចសហប្រតិបតិ្តការល្អ ទ្វេរភាគីរវាងសាធារណរដ្ឋបារាំង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ និយាយដោយឡែកនៅក្នុងវិស័យសុខាភិបាលនេះ លោកជំទាវ បានផ្តោតទៅលើកិច្ចការមួយចំនួន ដោយពាក់ព័ន្ធទៅនឹងការងារអប់រំ និងការបណ្តុះបណ្តាលនិសិ្សតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើវិស័យសុខាភិបាល ដោយបានបញ្ជូននិសិ្សតទៅសិក្សានៅសាធារណរដ្ឋបារាំង លើជំនាញផ្សេងៗ។ ជាពិសេសផ្តោតលើមនី្ទរពិសោធន៍ ដែលមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ដូច្នេះសូមស្តាប់ប្រសាសន៍របស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ប្រាប់បណ្តាញអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារ យ៉ាងដូច្នេះថា....សម្លេងលោកជំទាវ ឱ វណ្ណឌីន យកជាង០១នាទី....(sound 01)

ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋបារាំង និងលោកជំទាវ អគ្គរដ្ឋទូតផ្ទាល់តែម្តង ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងផ្តល់នូវការគាំទ្រទៅដល់វិស័យសុខាភិបាលប្រទេសកម្ពុជា និងក្នុងបរិបទប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏មានការសហការគ្នា ក្នុងការជម្រុញគាំទ្របច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍បានល្អប្រសើរ ក៏ដូចជាការងារឆ្លើយតប និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm