ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យបញ្ចប់ជាបន្ទាន់ចំពោះការវាយប្រហារ​នៅសមុទ្រក្រហមរបស់ក្រុមហ៊ួទី

2024/01/11 04:18:18 pm        131

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារកាលពីថ្ងៃពុធ ទី១០ មករា ឱ្យបញ្ចប់​ជា​បន្ទាន់​ចំពោះ​ការវាយប្រហារដោយពួកឧទ្ទាមហ៊ួទី (Houthi) របស់​ប្រទេស​យេម៉ែន​លើ​ការ​ដឹកជញ្ជូន​នៅ​សមុទ្រក្រហម។

សេចក្ដីសម្រេចនេះបានអនុម័ត ដោយទាមទារឱ្យក្រុម​ឧទ្ទាម​ហ៊ួទី​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​វាយ​ប្រហារ​ទាំង​នេះ ដែលរារាំងពាណិជ្ជកម្មពិភពលោក និងប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនាវាចរណ៍ ព្រម​ទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។ សេចក្ដី​សម្រេចនេះ ត្រូវបានអនុម័តបន្ទាប់ពីរុស្ស៊ី ចិន ម៉ូហ្សំប៊ិក និងអាល់ហ្សេរី អនុបវាទ។

ការ​​វាយប្រហារកាន់តែខ្លាំង បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់នានាធ្វើដំណើរផ្លូវផ្សេង ដោយ​ងាក​ទៅធ្វើដំណើរតាមផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែល​ត្រូវ​បន្ថែម​ពេល​វេលា និងការចំណាយយ៉ាងច្រើនក្នុងការធ្វើដំណើរ។

អង្គការ​សហប្រជាជាតិ បាននិយាយថ្មីៗនេះថា ខ្លួននៅតែមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថាន​ភាព​នៅ​សមុទ្រក្រហម មិនត្រឹមតែស្ថានភាពនៅក្នុងសមុទ្រនោះប៉ុណ្ណោះទេ ថែមទាំង​ហានិភ័យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្មពិភពលោកទៀតផង។ 

យោងតាមអត្ថបទ​ដែលសារព័ត៌មាន AFP ទទួលបាន សេចក្ដីសម្រេចនេះ ថ្កោលទោសក្នុងលក្ខខណ្ឌ​ដ៏​ខ្លាំង​ក្លា​បំផុ​ត​ចំពោះ​ការ​វាយ​ប្រហារ​រប​ស់​ក្រុម​ហ៊ួទី​យ៉ាង​ហោច​ណាស់​ជាង ២០លើក លើនាវាជំនួញ និងនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ មក នៅពេលក្រុមឧទ្ទាមហ៊ួទី បានវាយប្រហារ និងរឹបអូសយក នាវា Galaxy Leader និង​ក្រុម​នាវិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        103
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        141
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm