ក្រសួងបរិស្ថានប្រកាសអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

2024/01/11 05:00:22 pm        234

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ពេលថ្មី​ៗ​នេះ បានគាំទ្រនិងអនុម័ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែង​សាទរ​ចំពោះ​ការ​ដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​គិតគូរ​អាទិភាព​លើ​វិស័យ​បរិស្ថាន ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៥០។ ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះវិធានប្រតិបត្តិនេះ បាន​ជំរុញ និង​លើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា វិធានប្រតិបត្តិមាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ផង ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជា ជាមួយពិភពលោក ក្នុង​ការ​កាត់​បន្ថយការកើនឡើងកម្តៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា កន្លង​មក​កម្ពុជា​បាន​អនុវត្ត​អាជីវកម្ម​កាបូន​ តាមរយៈ​ការស្មគ្រចិត្ត។ តាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាត​ឲ្យ​កម្ពុជា​កាន់​តែ​ពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្រប​នឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក៏​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាព ដែលកម្ពុជា​យើង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ នៃ​កិច្ចព្រមព្រៀងផងដែរ។

ជាមួយគ្នានេះដែរ វិទ្យាស្ថានកំណើនបៃតងសកល (GLOBAL GREEN GROWTH INSTITUTE - GGGI) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុង​លក្ខខណ្ឌ​គិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ កញ្ញា Shomi Kim តំណាង GGGI ប្រចាំ​កម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលបានគាំទ្រវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានប្រកាសទៅកាន់ពិភពលោកថា កម្ពុជា បានរៀបចំ​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​កាបូន។

កម្ពុជាជារដ្ឋភាគីនៃក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមា​ន​ប្រទេស​ចំនួន​១៩៧​។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មាន វិធានប្រតិបត្តិចំនួន២៩ប្រការ ក្នុង​នោះ​ប្រការ​ទី៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន(Carbon Trading) ដើម្បីចូលរួមកាត់បន្ថយ និងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រា ដែលផ្តោត​លើ​មុំ​អាទិភាព​ចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី២ ផ្តោតលើភាពបៃតង គឺការ​អភិរក្ស និង​គ្រប់គ្រងព្រៃឈើ ដោយនិរន្តរភាព ក្នុងក្រសួងបរិស្ថាន បានដាក់​ចេញ​វិធានការ​អាទិភាព​ចំនួន៤ ទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និង​យុទ្ធនាការ​ផ្តល់កូនឈើ ចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតថ្លៃ ចាប់ពីឆ្នាំ​២០២៤​នេះ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ កម្ពុជាមាន​សុទិដ្ឋិនិយម​ក្នុង​ការ​អនុវត្តកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ កាត់បន្ថយការបញ្ចេញកាបូន ពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញ​ប្រសិទ្ធ​ភាព​ថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្ម ដែល​បញ្ចេញ​កាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm