ប្រទេសចិន ព្រមានថាបេក្ខជនមេដឹកនាំបក្សកាន់អំណាចកោះតៃវ៉ាន់ ជាមនុស្សគ្រោះថ្នាក់ណាស់

2024/01/11 07:02:57 pm        62

ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១១ មករា) នេះថា ខ្លួនសង្ឃឹមថាប្រជាជនតៃវ៉ាន់ភាគច្រើន «ជ្រើសយកជម្រើសត្រឹមត្រូវ» នៅមុនការបោះឆ្នោតដ៏សំខាន់ ដោយព្រមានថាបេក្ខជនមេដឹកនាំនៃគណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) ជាមនុស្សមាន «គ្រោះថ្នាក់ខ្លាំងណាស់» ក្នុងការបង្កឱ្យមានជម្លោះឆ្លងច្រកសមុទ្រ។

កោះតៃវ៉ាន់កំពុងរៀបចំការបោះឆ្នោតមេដឹកនាំ និងសភាសំខាន់មួយនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះដែលត្រូវបានអន្តរជាតិឃ្លាំមើលយ៉ាងជិតស្និទ្ធស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ប្រទេសចិនមិនបានដាក់ឈ្មោះបេក្ខជនដែលខ្លួនពេញចិត្តឬបញ្ជាក់ពីអ្វីដែលជាជម្រើសត្រឹមត្រូវជាសាធារណៈនោះទេ។

លោក ឈិន ពីនហួរ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន ក្រោមក្រុមប្រឹក្សារដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឡៃ ដែលជាបេក្ខជនមេដឹកនាំរបស់គណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច គឺជា «អ្នកទាមទារឯករាជ្យរបស់តៃវ៉ាន់» ហើយថា ប្រសិនបើលោកឡើងកាន់អំណាច បេក្ខជនមេដឹកនាំរូបនេះនឹងជំរុញសកម្មភាពផ្ដាច់ខ្លួនបន្ថែមទៀត។

ទីក្រុងប៉េកាំង បានអះអាងសិទ្ធលើកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះនេះនៅថ្ងៃសៅរ៍ ខាងមុខគឺជាជម្រើសរវាងសន្តិភាព និងសង្រ្គាមនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀតថារាល់ការប៉ុនប៉ងដើម្បីជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការរបស់កោះតៃវ៉ាន់ គឺមានន័យថាជម្លោះនឹងកើតឡើង ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ ច្រានចោលការអះអាងអធិបតេយ្យភាពរបស់ចិន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm