ឯកឧត្តម ស៊ុន ចាន់ថុល នឹងជួបដោះស្រាយបញ្ហាតម្លៃសេវាចេញ-ចូល ព្រលានយន្តហោះសៀមរាប-អង្គរ

2024/01/11 07:03:48 pm        211

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងអញ្ជើញជួបពិភាក្សាជាមួយក្រុមហ៊ុន AIAI ដើម្បី​ដោះស្រា​យតម្លៃសេវាចេញ-ចូលអាកាសយានដ្ឋានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។

បន្ទាប់​ពីមានប្រជាពលរដ្ឋបង្ហាញការត្អូញត្អែរនូវតម្លៃសេវាចេញ-ចូល​អាកាស​យានដ្ឋាន​យន្ត​ហោះអន្ត​រជាតិសៀមរាប-អង្គរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា​ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត បានអញ្ជើញដឹកនាំក្រុមការងាររួមមាន ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល ឯកឧត្តម​អគ្គ​លេខាធិការ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អភិបាលរងខេត្តសៀមរាប និង​បណ្ដា​ថ្នាក់​ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារចំពោះកិច្ច និងដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោកអគ្គនាយករងក្រុមហ៊ុន Angkor International Airport Investment (Cambodia)​ Co., Ltd. (AIAI) ចុះពិនិត្យទីតាំង​ផ្ទាល់នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជា​ធាតុ​ចូល​ក្នុង​ការ​ផ្តល់ដំ​ណោះ​ស្រា​យ​សមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និង​តម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។

យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកាលពីថ្មីៗនេះ បន្ទាប់​ពី​ការ​ចុះ​ពិនិត្យ​ទីតាំង​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះ​កិច្ច​នឹង​ជួប​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន AIAI ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយ។

សូមជម្រាបថា កាលពីដើមខែមករានេះ មានប្រជាពលរដ្ឋប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជា​អ្នកបើកបរដឹកអ្នកដំណើរទៅកាន់អាកាសយានដ្ឋានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បង្ហោះ​អំពីការចំណាយ២ដងមុនការធ្វើដំណើរចូលដល់ទីតាំងអាកាសយានដ្ឋាន ដោយ​តម្រូវ​ឲ្យ​មាន​ការ​បង់ថ្លៃលើសេវាធ្វើដំណើរ និងថ្លៃចំណតផងដែរ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm