របួស​ជង្គង់​ធ្វើ​ឲ្យខ្សែប្រយុទ្ធ​ហូ​ឡង់ Luuk de Jong អស់​ឱកាស​នៅ Euro ២០២០

2021/06/24 05:08:48 pm        122

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​ហូ​ឡង់ Luuk de Jong អស់​ឱកាស​បង្ហាញខ្លួន​នៅ Euro ២០២០ នេះហើយ​បន្ទាប់ពី​រងរបួស​ជង្គង់​អំឡុង​ការហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​។

​​ខ្សែប្រយុទ្ធ​របស់​ក្លិប​ Sevilla រូបនេះ​បាន​ត្រឹម​ជា​កីឡាករ​បម្រុងផ្លាស់ប្តូរ​ចូល ២​ប្រកួត​ដំបូង​របស់ហូ​ឡង់ និង​អង្គុយ​កៅអី​បម្រុង​ពេញ ១​ប្រកួត​ពេល​ហូ​ឡង់​យកឈ្នះ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ៣-០ កាលពី​ថ្ងៃ​ចន្ទ​។ ​​មួយថ្ងៃ​ក្រោយមក​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​រងរបួស ​អំឡុង​ការហ្វឹកហាត់​ប៉ះ​ជាមួយ​កីឡាករ​របស់ PSV, Cody Gakpo ដែល​ធ្វើអោយ​អតីត​ខ្សែប្រយុទ្ធ​កំពូល​របស់ PSV រូបនេះ​មាន​របួស​ជង្គង់ និង​ក្រោយមក​ក្រុម​ពេទ្យ​អោយដឹងថា​ របួស​នេះ​ធ្វើអោយ De Jong មិនអាច​ប្រកួត​បាន​ទៀតឡើយ​នៅ Euro ២០២០ នេះ​។

​​Luuk de Jong បាន​ក្លាយជា​កីឡា​ករទី​២ ​របស់ក្រុម​ហូ​ឡង់​នៅ Euro ដែលមាន​របួស​បន្ទាប់​ពី​ខ្សែបម្រើ Donny van der Beek មានន័យថា​ ក្រុម​របស់លោក Frank de Boer នៅសល់​កីឡាករ​ត្រឹម ២៤នាក់​សំរាប់​វគ្គ​បន្ត​។ ​​រំលឹកថា Luuk de Jong ធ្លាប់​បង្ហាញខ្លួន​សរុប​អោយ​ក្រុម​ហូ​ឡង់ ៣៨លើក​រកបាន ៨គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        1
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        83
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm