ការវាយប្រហារដោយក្រុមឧទ្ទាមហួទីរបស់ប្រទេសយេម៉ែន នៅសមុទ្រក្រហម បានបណ្តាលឲ្យក្រុមហ៊ុនដឹកជញ្ជូន ដើម្បីគេចពីព្រែកជីកស៊ុយអេ (Suez Canal) ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់អេហ្ស៊ីប ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។

តួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា ទំនិញដឹកជញ្ជូនតិចជាង ៣៥ភាគរយ ត្រូវបានដឹកជញ្ជូនតាមព្រែកជីស៊ុយអេ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ មុន។

ក្រុមអ្នកវិភាគ និយាយថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ទោះបីជាមានកម្រិតសម្រាប់ពេលនេះក៏ដោយ ប៉ុន្តែនឹងក្លាយទៅជាការឈឺចាប់ ប្រសិនបើការវាយប្រហាររបស់ក្រុមហួទី បន្តធ្វើឲ្យចរាចរណ៍ស្ទះតាមរយៈផ្លូវ សមុទ្រដ៏សំខាន់ ដែលតភ្ជាប់អឺរ៉ុប និងអាស៊ី។

ផ្លូវទឹកដែលបង្កើតដោយមនុស្ស ដែលបានបើកជាផ្លូវការនៅឆ្នាំ ១៨៦៩ គឺមានសារៈសំខាន់សម្រាប់ប្រទេសអេហ្ស៊ីប ដោយរកបាន៩,៤ពាន់លានដុល្លារជាថ្លៃដឹកជញ្ជូន ក្នុងឆ្នាំសារពើពន្ធ២០២២/២៣។
ចាប់តាំងពីក្រុមហួទីដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារលើនាវា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ុននានា បានជ្រើសរើសផ្លូវវែងឆ្ងាយជុំវិញ ឆ្នេរសមុទ្រ Cape of Good Hope របស់ទ្វីបអាហ្រ្វិក។