មន្ដ្រីរាជការ បុគ្គលិកខេត្តព្រះវិហារ ចូលរួមដោយស្ម័គ្របរិច្ចាគឈាម ដើម្បីអបអរខួបជ័យជម្នះ៧មករា (១៩៧៩-២០២៤)

2024/01/11 08:11:30 pm        234

ព្រះវិហារ៖ ដើម្បីអបអរសាទរខួបអនុស្សារីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៤) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ អាជ្ញាធរខេត្តព្រះវិហារ ចូលរួមដោយស្ម័គ្របរិច្ចាគឈាម ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តមអភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ ព្រមទាំងសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែល ។

នាឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការ រីករាយសប្បាយចិត្តនឹងថ្លែងអំណរ គុណចំពោះ វត្តមានរបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជា ផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តមក៏បានបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភព ឈាម តែមួយគត់ដែលអាច ផ្តល់​ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់ ​មន្ទីរពេទ្យ ខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅដែល បណ្តាលមកពីកត្តាផ្សេងៗ ជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។

ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូនដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺ ផ្សេងៗ ជាច្រើនទៀត ហើយក៏ទទួល បាននូវការសរសើរ និងមានឈ្មោះថាជាអ្នក ជួយសង្គ្រោះជីវិត មនុស្សជា ពិសេស ទៅទៀតនោះ​គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការ​ឈាមបន្ទាន់ ។

សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៩៣នាក់ អ្នក​មិនមាន​លក្ខខ័ណ្ឌ​គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៣០នាក់ ឈាមដែលបូមបាន ចំនួន ៦៣នាក់ ក្រុមឈាម O+ ២៤សាក់, AB+ ៣សាក់, A+ ១២សាក់, B+ ២៤សាក់៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm