ក្រសួងទេសចរណ៍សហការដោះស្រាយបញ្ហាត្អូញត្អែរភ្ញៀទេសចរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

2024/01/11 08:23:01 pm        412

ក្រោយពីមានភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរអន្តរជាតិ បានធ្វើការចោទប្រកាន់ និងខ្លះបាន​ត្អូញ​ត្អែរ​អំពីភាព​អសកម្មភាព​របស់​មន្ត្រី​ផ្តល់​សេវា​ប្រចាំ​ការ​មួយ​ចំនួន​បំរើ​ការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរា​បអង្គរ SAI នៅពេលនេះ ក្រសួងទេសចរណ៍ បាននិងកំពុងសហកា​​រ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយ​បញ្ហាភាព​អសកម្ម​ភាព​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​ការ​ព្រលាន​យន្តហោះអន្តរជាតិនៅខេត្តសៀមរាប។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅ​ថ្ងៃទី១១ ខែមករានេះថា កន្លងម​ក​ក្រសួង​ទេសចរណ៍​ទទួល​ការ​ផ្តល់​យោបល់​ជាច្រើនពី​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ធ្វើដំណើរ​ឆ្លង​កាត់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ខេត្តសៀមរាប និងច្រកទ្វារអន្តរជាតិនានាទៀត ដែលមានខ្លះផ្តល់យោបល់ល្អសរសើរព្រលានថ្មី និង​ខ្លះផ្តល់យោបល់ត្អូញតែ្អរ ដែលបញ្ហានេះក្រសួងទេសចរណ៍បានធ្វើការតាមដាន និង​សហការ​ជាមួយ​បណ្តាស្ថាប័នពាក់ព័ន្ធ ធ្វើការដោះស្រាយអំពីភាពត្អូញត្អែរ ភាពអសកម្មការ​ផ្តល់​សេវា​មិន​សេវា​របស់​បុគ្គលិក និងមន្ត្រីមួយចំនួនតូចធ្វើឲ្យប៉ះពាលកិត្តិយសជាតិ។

ឯកឧត្តម តុប សុភ័ក បានអំពាវនាវទៅដល់បណ្តាបុគ្គលិក មន្ត្រីប្រចាំការ​គ្រប់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​អស់សូមពង្រឹងការងារបដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនទេសចរអន្តរជាតិ អនុវត្ត​ការងារផ្តល់សេវាការងារជូនអ្នកដំណើរទៅតាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល និង​សូម​កុំ​ធ្វើ​ទង្វើមិនល្អ ដែលផ្តល់អនុស្សាវរីយ៍មិនល្អទៅលើភ្ញៀវទេសចរអន្តរជាតិ ដែលប៉ះពាល់​មុខ​មាត់ និងសក្តានុពលទេសចរណ៍កម្ពុជា។

ឯកឧត្តមថ្លែងថា នៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនា កំពុង​ខំ​ប្រឹង​ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ការទីផ្សារទេសចរណ៍ពិភពលោក ដើម្បី​ទាក់​ទាញ​ទេសចរអន្តរជាតិមកទស្សនាឲ្យមានកំណើនល្អប្រសើរឡើងវិញនេះ សំគាល់ឃើញថា នៅ​ក្នុង​ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​បាន​ជាង​៥លាន​៤៥​ម៉ឺ​ននាក់ ក្នុងអត្រាកើនឡើងប្រមាណ១៣៩.៥% ធៀបនឹងឆ្នាំ២០២២ ហើយ​បើ​ប្រៀបធៀប​ស្ថានភាព​ទេសចរណ៍មុនវិបត្តិកូវីដ១៩ គឺទេសចរណ៍នៅកម្ពុជាយើង ងើបឡើងវិញបាន៨២% នៃ​ចំនួន​ទេសចរអន្តរជាតិសរុបនៅឆ្នាំ២០១៩៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm