ក្រុមប្រឹក្សាកោត​សរសើររដ្ឋបាលរាជធានីដែលខែធ្នូកន្លងទៅសម្រេចកិច្ចការសំខាន់ៗជាច្រើន

2024/01/11 08:32:02 pm        206

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ​បាន​កោត​សរសើរ​ចំពោះ​មន្ត្រី​រាជការ​រដ្ឋបាលរាជធានី កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនរាជធានីភ្នំពេញ ដែល​បានខិតខំយ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចូល​រួម​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេច​បាន​លទ្ធផល​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ដែលការ​កោត​សរសើរ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញា​លើក​ទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ​២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា តាមរយៈសមិទ្ធផលទាំងនេះ ពិតជា​បាន​រួម​ចំណែក​អនុវត្ត​នូវ​យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​បង្ក្រាប​បទ​ល្មើសព្រហ្មទណ្ឌបានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែធ្នូ។ បាន​បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀនបានជាច្រើនករណី។

ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០២៣នេះបទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាប​បទ​ល្មើស​ព្រហ្ម​ទណ្ឌបាន ៨៦,៤៤% ដោយរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​អនុវត្ត​បានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើ​ឱ្យ​រាជធានីភ្នំពេញ​ទទួលបាន​នូវការ​កោត​ស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែល​បាន​ខិតខំ​ពិនិត្យ​ព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋក្រីក្រតាមរយៈគម្រោងមូលនិធិសមធម៌បានចំនួន ៤៧៨១នាក់ និង​តាម​រយៈគម្រោងបេឡាជាតិរបបសន្តិសុខសង្គមបានចំនួន ៧០៥៤១នាក់ ឆ្លើយតបកម្មវិធីទី១ នៃ​កម្ម​វិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ឆ្នាំថ្មី២០២៤នេះ មន្ត្រី​រដ្ឋបាល​រាជធានី​ត្រូវ​តែ​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺដាច់​ខាត​មិន​ឱ្យមាន​ការ​យក​តម្លៃ​ក្រៅ​សេវា​ដែល​បាន​កំណត់ឡើយ។ ចំពោះការសំណូមពរពីក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី អភិបាល​រាជ​ធានី​នឹង​ធ្វើ​ការ​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ ការងារសន្តិសុខ សណ្តាប់ អាជ្ញាធរ និង​កង​កម្លាំង​ចំណុះ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បេ្តជ្ញា​ចិត្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បំ​ផុ​ត​ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជាប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm