ស៊ន សៀវ​ម៉ី និង ហែម​ថុ​ន វិ​ទិ​នី ចាត់​ទុក​ទិវា​អូឡាំពិក​គឺជា​ការ​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លេង​កីឡា

2021/06/24 05:31:30 pm        174

​​អូឡាំពិក៖ កីឡាការិនី ស៊ន សៀវ​ម៉ី និង​អតីត​កីឡាការិនី​ជម្រើស​ជាតិ​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី បាន​សម្ដែង​នូវ​ក្ដី​រីករាយ ក្រោយ​ទទួល​បាន​ការ​ផ្ដល់​ឱកាស​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចូលរួម​ចែករំលែក​បទពិសោធន៍ និង​បទ​បង្ហាញ​មួយ​ចំនួនអំពី​ការហាត់​ប្រាណ​នៅផ្ទះ ក្នុង​កម្មវិធី​ទិវា​អូឡាំពិកលើក​ទី​១២៧ ឆ្នាំ​២០២១ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ហើយ​បាន​ចាត់​ទុក​កម្មវិធី​នេះគឺជា​ការ​ដាស់​ស្មារតី​ ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លេង​កីឡា​កាន់​តែ​ច្រើន ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ផង និង​ចូលរួម​យុទ្ធនាការ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។

​អតីត​ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៤ និង​ជា​ម្ចាស់​មេដាយ​កីឡា​ស៊ី​ហ្គេម ៣​ជំនាន់ ស៊ន សៀវ​ម៉ី បាន​លើកឡើងថា ស្របតាម​ពាក្យស្លោក “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​” ទិវា​អូឡាំពិកនឹងដាក់​ស្មារតី​ប្រជាពលរដ្ឋ និង​យុវជន​គ្រប់រូប​ឲ្យ​ងាយ​មកលេង​កីឡា។ ម្យ៉ាង​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ការលេង​កីឡា​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​លើ​សុខភាព ដែល​អាច​ចៀស​ឆ្ងាយ​ពី​ជំងឺ​រាតត្បាត​ជាស​កល​នេះ ហើយ​ថែមទាំង​ជា​កម្លាំងចលករ​មួយ​ចូលរួម​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កីឡាករ​-​កីឡាការិនីដែល​ត្រូវ​ចូលរួម​ប្រកួត​តំណាង​ជាតិ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា​ទៀតផង។​

​ដោយឡែក​អតីត​កីឡាការិនី​រូប​ស្រស់ដែល​ទើប​វិវត្តន៍​ខ្លួន​ជា​គ្រូបង្វឹក កញ្ញា ហែម​ថុ​ន វិ​ទិ​នី បាន​​សម្ដែង​ការសប្បាយ​ចិត្តដែល​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​បង្ហាញ​នូវ​របៀប​ហាត់ប្រាណ​ងាយៗ​ដល់​ប្រជាពលរដ្ឋ សម្រាប់​យកទៅអនុវត្ត​តាម​ផ្ទះ​រៀងៗ​ខ្លួន។ ទន្ទឹម​ជាមួយគ្នា វិ​ទិ​នី បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​លេង​កីឡា ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ជម្នះ​នូវ​ឧបសគ្គ​ដ៏​លំបាក​នេះ ដោយ​ការតាំង​ស្មារតី និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​​គួរ​បញ្ជាក់ថា ទិវា​អូឡាំពិកបានរៀបចំ​ឡើង​តាម​ប្រព័ន្ធ Online លើកដំបូងក្រោម​ប្រធានបទ “​ហាត់ប្រាណ​នៅផ្ទះ​ជាមួយ​អត្ត​ព​លិ​ក​” ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លេង​កីឡា ពិសេស​ក្នុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​ទទួលបាន​សុខភាព​ល្អ​ផង ពិសេស​ស្របពេល​ពាក្យស្លោក “​ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​” ដែលជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ផង។ កម្មវិធី​នេះបានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ដោយមាន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ និង​មហាជន​ជាច្រើន​ចូលរួម​តាម​ប្រព័ន្ធ Zoom ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស ២​រូបគឺ​កីឡាការិនី ស៊ន សៀវ​ម៉ី និង​កញ្ញា ថែម​ថុ​ន វិ​ទិ​នី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        94
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        107
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm