អ្នកវិនិយោគកូរ៉េ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2024/01/11 09:29:26 pm        81

ភ្នំពេញ៖ មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានជួយសម្របសម្រួលនូវដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគកូរ៉េ ដើម្បីជួបពិភាក្សាឲ្យបានស៊ីជម្រៅបន្ថែម ជាមួយថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីតាមក្រសួងស្ថាប័នមួយចំនួន ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។ 

ដោយកិច្ចសម្របសម្រួលនេះ ធ្វើឡើងពីសំណាក់លោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត តំណាងលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ទី១២ ខែមករា ឆ្នាំ២០២៤ ។ 

ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកូរ៉េ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងលោក គឹម សំបូរ អគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។ 

ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី និងគណៈប្រតិភូកូរ៉េបាន ដោយភាគីទាំងពីបាន សង្កត់លើការជំរុញពាណិជ្ជកម្មនាំចេញ-នាំចូល រវាងប្រទេសទាំងពីរ និងការបង្កើតកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មកែច្នៃ ដូចជារថយន្ត គ្រឿងបន្លាស់ និងគ្រឿងចក្រផ្សេងៗ ។ 

ចំណែកជំនួបជាមួយ ឯកឧត្តម ប្រាក់ ដាវីដ ភាគីកូរ៉េមានគោលបំណង ចង់ស្វែងយល់បន្ថែមអំពីផលិតផលដូងប្រេង កៅស៊ូ និងផលិតផលកសិកម្ម ដែលមានសក្តានុពល ដែលអាចនាំចូលទៅកាន់ទីផ្សារកូរ៉េ ។ ដោយឡែកជំនួបជាមួយ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានពិភាក្សា និងសិក្សាស្វែងយល់ពីការផលិត និងលទ្ធភាពនៃការនាំចេញប្រេងកាត ពីកម្ពុជា ចូលទីផ្សារកូរ៉េ ហើយជំនួបជាមួយអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានពិភាក្សា និងសិក្សាបន្ថែមអំពីប្រភពរ៉ែនៅកម្ពុជា និងលទ្ធភាព នៃការផលិត និងនាំចូលទៅកាន់ទីផ្សារកូរ៉េ ។

ចំពោះជំនួបជាមួយអគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក និងគណៈប្រតិភូកូរ៉េ ដោយភាគីទាំងពីរ ចង់បង្កើតដៃគូរសហការ ពាណិជ្ជកម្ម លើវិស័យប្រេងសាំង ប្រេងម៉ាស៊ូត និងសូឡា ។ ជាលទ្ធផលពីជំនួបនេះ ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពបំពេញតម្រូវការ ឱ្យគ្នាទៅវិញទៅមកលើវិស័យប្រេង តាមរយៈការផ្តល់ឯកសារជាក់ស្តែងនាពេលខាងមុខ ។ 

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណប្រតិភូកូរ៉េ បានសម្តែងនូវភាពពេញចិត្តយ៉ាងក្រៃលែង និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួសម ក៏ដូចជាសិក្សាឱ្យបានស៊ីជម្រៅបន្ថែម អំពីឱកាសនិងបរិយាកាស នៃការវិនិយោគនៅកម្ពុជា ។ បន្ថែមពីនេះ ភាគីកូរ៉ក៏បានសម្តែងការពេញចិត្តចំពោះស្ថានទូត ដែលតែងតែយកចិត្តទុកដាក់ លើសំណើររបស់វិនិយោគិន និងពាណិជ្ជករ ក្នុងការសម្របសម្រួល និងរៀបចំរាល់ដំណើរទស្សនកិច្ចទៅកម្ពុជា ដែលនេះបង្កើតជាផ្លែផ្កា សម្រាប់កិច្ចសហប្រតិបត្តិការបន្តនាពេលខាងមុខ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        44
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm