អ៊ីស្រាអែល បន្តការវាយប្រហារ អាមេរិកចង់បានវិធានការជាក់ស្តែងចំពោះរដ្ឋប៉ាឡេស្ទីន

2024/01/11 11:22:24 pm        187

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា គ្រូពេទ្យបឋម៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តសង្គ្រោះ នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធ។

អង្គការនេះ បានសរសេរនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនជា Twitterថា ពួកគេត្រូវបានគេវាយប្រហារ ខណៈពេលដឹកអ្នករបួសនៅជំរំ Deir al-Balah នៅផ្នែកកណ្តាលនៃតំបន់ឆ្នេរសមុទ្រនេះ។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋានមួយនៅជាប់នឹងមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Dair al-Balah រួមទាំងគ្រូពេទ្យបឋមចំនួន៤ នាក់ផងដែរ។

ការិយាល័យសិទ្ធិមនុស្សនេះ បានចោទប្រកាន់អ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយជំរុញឲ្យអ្នកស្រុកនៃផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីបភៀសខ្លួនទៅកាន់ជំរំ Deir al-Balah ខណៈដែលការវាយប្រហារតាមអាកាសលើទីក្រុងនៅតែបន្ត។ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីនជាង៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចំនួន ៤លើក នៅក្នុងទីក្រុងនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានរឹតបន្តឹងការងារយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Dair al-Balah ដែលជាមន្ទីរពេទ្យដំណើរការតែមួយគត់ នៅផ្នែកកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប។

ជនភៀសខ្លួនខាងក្នុងរាប់ពាន់នាក់ បានស្វែងរកការជ្រកកោននៅក្នុងមន្ទីរពេទ្យ។ អ៊ីស្រាអែលចោទក្រុម ហាម៉ាសថា បានប្រើប្រាស់មន្ទីរពេទ្យ និងរថយន្តសង្គ្រោះខុស ក្នុងគោលបំណងភេរវនិយម។ ហាម៉ាសបដិសេធការចោទប្រកាន់នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា លោកគាំទ្រ «វិធានការជាក់ស្តែង» ឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ប៉ុន្តែការរំពឹងទុកសម្រាប់កិច្ចចរចាសន្តិភាពហាក់បីដូចជាអាក្រក់ នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កំពុងបន្ត។

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        6
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm