មេបញ្ជាការកងទ័ពអ៊ុយក្រែន៖ ទីក្រុងគីវ នឹងដាក់គ្រាប់មីនយ៉ាងក្រាស់នៅតាមខ្សែការពារជិតព្រំដែនរុស្ស៊ី

2024/01/11 11:32:51 pm        225

 កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើដំណើរទៅកាន់លេណដ្ឋានដែលត្រូវបានជីកដោយគ្រឿងចក្រ និងប៉ែលនៅទីតាំងមិនបានបញ្ចេញមួយកន្លែងស្ថិតនៅតំបន់ Chernihiv ជិតព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី ។

 រថយន្តវិស្វកម្មយោធាធំមួយគ្រឿង បានបើកឆ្លងកាត់ព្រិលនៅលើទីតាំងមួយនោះ ខណៈគ្រឿងចក្រកាយដីជីងលេណដ្ឋានដ៏ធំមួយ ។

 លោក Serhii Nayev គឺជាមេបញ្ជាការកងកម្លាំងចម្រុះគ្រប់គ្រងតំបន់យោធាភូមិភាគខាងជើង និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីតាំងនោះថា ពេលដែលជនស៊ីវិលធ្វើការងាររបស់ពួកគេរួចរាល់បង្កើតកន្លែងឈរជើងរបស់ពួកគេ ពួកយើងនឹងដាក់មីនយ៉ាងក្រាស់នៅទីនេះ ។

 នៅចម្ងាយប្រហែលរាប់រយម៉ែត្រមុខលេណដ្ឋាន របងបេតុងដែលគេស្គាល់ថាជាធ្មេញនាគ និងបន្លាលួស ត្រូវបានដំឡើងរួចរាល់ ដែលមានគោលបំណងរារាំងការមកដល់របស់យានយន្តរុស្ស៊ី ។

 នៅតំបន់ភាគខាងជើងអ៊ុយក្រែន យោធារួមជាមួយក្រុមហ៊ុនសំណង់ កំពុងកសាងខ្សែការពារដ៏រឹងមាំ នៅតាមបណ្តោយព្រំដែនរាប់ពាន់គ.មជាមួយបេឡារុស និងរុស្ស៊ី ។

 សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅថា ការកសាងខ្សែការពារអ៊ុយក្រែន ត្រូវតែពង្រឹង និងពន្លឿននៅតាមតំបន់ Volyn, Rivne, Kyiv និងតាមតំបន់ព្រំដែនទាំងអស់ជាមួយបេឡារុស ក៏ដូចជាតំបន់ Kharkiv, Sumy និងតំបន់ Chernihiv ដែលជាប់ព្រំដែនជាមួយរុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm