ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងយល់ព្រម បញ្ចុះតម្លៃបន្ថែម សម្រាប់យាន្តយន្តគ្រប់ប្រភេទ ដែលចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត។


