WHO លុបចោលបេសកកម្មផ្តល់ជំនួយជាលើកទី ៦របស់ខ្លួនក្នុងរយៈពេល ២សប្តាហ៍ ដោយសារក្តីកង្វល់សន្តិសុខ

2024/01/12 12:16:05 am        227

កាលពីពុធម្សិលមិញ អង្គការសុខភាពពិភពលោក(WHO) បានលុបបោលបេសកកម្មផ្តល់ជំនួយវេជ្ជសាស្រ្តតាមការគ្រោងទុកមួយទៀត ទៅកាន់តំបន់ហ្គាហ្សា ដោយសារក្តីកង្វល់សន្តិសុខ ដែលជាការលុបចោលលើកទី ៦នៅក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ។

អគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus បាននិយាយថា វាគឺជាបេសកកម្មជាលើកទី ៦ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា ដែលត្រូវបានលុបចោលដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)មួយនេះ ដោយសារតែសំណើរទៅកាន់ទីនោះ ពុំត្រូវបានយល់ព្រម ឬធានាចំពោះសន្តិសុខ ចាប់តាំងពីបេសកកម្មលើកចុងក្រោយរបស់ពួកយើង កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានធ្វើឡើងក្រោយការវាយឆ្មក់សម្លាប់មនុស្សដោយក្រុមជីវពលហាម៉ាស់នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលានោះ បានធ្វើឲ្យមនុស្សភាគច្រើននៃពលរដ្ឋ ២,៣លាននាក់នៅតំបន់បិទច្រកមួយនេះ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយនិងបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធក្លាយជាអគារបាក់បែក និងបណ្តាលឲ្យខ្វះខាតធ្ងន់ធ្ងរស្បៀងអាហារ ទឹក និងឱសថ ។ 

លោក Mike Ryan គឺជាប្រធានផ្នែកសង្រ្គោះបន្ទាន់របស់ WHO និយាយថា វានឹងក្លាយជាការងារធំ ក្នុងការស្តាប្រព័ន្ធសុខភាពសាធារណៈនៅតំបន់ហ្គាហ្សា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។

ដោយឡែក លោក Richard Peeperkorn គឺជាអ្នកតំណាងរបស់ WHOនៅតំបន់ហ្គាហ្សា និយាយថា លោកសង្ឃឹមជឿជាក់ថា បេសកកម្មគ្រោងទុករបស់ WHOសម្រាប់ថ្ងៃព្រហស្បតិ៍ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា នឹងបន្តតាមផែនការ ប៉ុន្តែបេសកកម្មគ្រោងទុកចំនួន ១៦លើក ឬ ១៧លើកក្នុងចំណោមបេសកកម្មគ្រោងទុក ២១លើករបស់ទីភ្នាក់ងារ UNមួយនេះ ត្រូវបានលុបចោលរួចទៅហើយ មកទល់នឹងពេលនេះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm