ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ និង​សហជីព​ នឹង​បន្ត​ជជែក​គ្នា​រក​ដំណោះស្រាយ ក្រោយ​ជំនួប​លើក​ទី​១​មិនមាន​លទ្ធផល

2021/06/24 06:22:28 pm        223

ភ្នំពេញ ៖ ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​សហជីព​ គ្រោង​នឹង​ជួប​ជជែក​ទល់មុខ​គ្នា​ម្តងទៀត នៅ​សប្តាហ៍​ក្រោយ ដើម្បី​បន្ត​រក​ដំណោះស្រាយ​ឯកភាព​រួមមួយ លើក​គម្រោង​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន នៅ​ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ការបន្ត​ជជែក​នៅ​សប្តាហ៍​ក្រោយ គឺ​បន្ទាប់ពី​ភាគី​ទាំងពីរ បាន​បញ្ចប់​ការជួប​ជជែក​លើកទីមួយ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ​នៅ​ក្រសួង​ការងារ​មិន​ទទួលបាន​ឯកភាពគ្នា​។

អ្នកនាង ស៊ុន ស្រី​ពេជ្រ តំណាង​បុគ្គលិក​នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ល្ងាច​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០២១​កន្លងទៅ​ថា ក្នុងជំនួប​លើក​ទី​១​ ជាមួយ​ក្រុមហ៊ុន​រយៈពេល​៤​ម៉ោង​កាលពី​ថ្ងៃ​ពុធ គឺថា​ជំហរ​សហជីព​ តំណាង​ឲ្យ បុគ្គលិក នៅតែ​រក្សា​គោលជំហរ​រៀងខ្លួន​ដដែល​ដោយ​ផ្អែកលើ​គោលការណ៍​ចំនួន ​៥​ចំណុច​ដែល​សហជីព​ទាមទារ​កន្លងមក​។ ​ដោយឡែក​ភាគី​ក្រុមហ៊ុន ក៏​មិន​ទាន់មាន​ការ​ឆ្លើយតប​អ្វីមួយ​ ដែល​ជា​ផល​វិជ្ជមាន​មកដល់​សហជីព​វិញ​ទេ ទើប​ក្រុមហ៊ុន ​ស្នើ​ណាត់​ការប្រជុំ​ជា​លើក​ទី​២​នៅ​សប្តាហ៍​ខាងមុខ​បន្តទៀត​។

ប្រភព​ដដែល បន្ថែមទៀតថា ក្នុងករណី មិនអាច​ដោះស្រាយបាន​ក្នុង​កម្រិត​ណាមួយ​ទេ ឆ្លើយតប​ជា​វិជ្ជមាន​សម្រាប់​​សំណើ​រទាំង​៥​ចំណុច សហជីព​​នឹងត្រូវ​ធ្វើតាម​នីតិវិធី​ច្បាប់​បន្តទៀត​។

ទាក់ទិន​រឿង​ខាងលើនេះ អ្នកនាង ឌី សីហា តំណាង​ក្រុមហ៊ុន ​ណាហ្គា​វើ​លដ៍ បដិសេធ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ក្រោយ​ជំនួប​លើក​ទី​១​ ដោយ​លើក​ឡើងថា ​បញ្ហា​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ​និង​សហជីព​នាពេលនេះ​ កំពុងស្ថិត​ក្នុងការ​ដោះស្រាយ​។

សូមបញ្ជាក់ថា ការ​ទាមទារ​របស់​ភាគី​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​បន្តបន្ទាប់​សរុប​ចំនួន​ជាង ១ ៣២៩​នាក់ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-​១៩​។

ការទាមទារ ៥​ចំណុច​របស់​សហជីព រួមមាន ​៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្តល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ​ និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​ នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ក្រុមហ៊ុន​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm