
ឆ្មាំល្បាតឆ្នេរសមុទ្រចិន បានឲ្យដឹងថា ខ្លួនបានល្បាតដែនទឹកនៃប្រជុំកោះ Diaoyu នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមករា) ដើម្បីអនុវត្តដំណើរ «ការការពារសិទ្ធិ»។
ប្រជុំកោះនៅសមុទ្រចិនខាងកើត ត្រូវបានទាមទារដោយទាំងចិន និងជប៉ុន ដែលហៅកោះនោះថា ប្រជុំកោះ Senkaku ហើយប្រជុំកោះនេះជាឧបសគ្គដល់ភាពរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីជាយូរមកហើយ។
ឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុនបាននិយាយដាច់ដោយឡែក នៅក្នុងព្រឹត្តិបត្រមួយថា ខ្លួនកំពុងជំរុញម្តងហើយម្តងទៀតឲ្យនាវាឆ្មាំល្បាតឆ្នេរសមុទ្រចិនទាំង៤ ចាកចេញពី «ដែនទឹករបស់យើង»។
នេះជាលើកទីមួយហើយសម្រាប់នាវាឆ្មាំល្បាតសមុទ្ររបស់ចិន ដែលចូលក្នុងដែនទឹកនេះ គិតចាប់តាំងពីថ្ងៃទី១៨ ខែធ្នូមក។ នេះបើតាមការឲ្យដឹងពីឆ្មាំល្បាតសមុទ្ររបស់ជប៉ុន៕