ក្រសួងបរិស្ថានបង្ហាញជូនសហភាពអឺរ៉ុបអំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅជំហានបន្ទាប់

2024/01/12 03:54:14 am        105

ភ្នំពេញ÷ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកបង្ហាញជូនឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១  តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ កម្មការិនីនៅតាមរោងចក្រជាមួយយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ការបង្ហាញជូនពីភាពជោគជ័យនេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសម្តែងនូវការត្រេកអរចំពោះជោគជ័យនេះ ហើយឯកឧត្តមនឹងចូលរួមគាំទ្រក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ដែលសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាដែរ នៅក្នុងអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុមាត្រាទី៦ ដែលសំដៅលើការគ្រប់គ្រងនូវកម្រិតសីតុណ្ហភាពមិនឱ្យកើនឡើងលើសពីកម្រិតកំណត់ និងការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ EU ក៏បានយកចិត្តទុកដាក់ផងដែរចំពោះ EU Green Deal, ASEAN Green Deal និងហេតុប៉ះពាល់បរិស្ថាន (Environment Impact Assessment)។  

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យមួយនេះ។   បរិស្ថានជាបញ្ហាសកលដែលចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ពីព្រោះបរិស្ថានមិនមានដែនកំណត់នោះទេ។ ចំពោះកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការបានត្រៀមខ្លួនរួចជាស្រេច និងបានបង្កើតនូវគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះក្រសួងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាផែនទីបង្ហាញផ្លូវ ហើយតាមរយៈយុទ្ធសាស្រ្តនេះ ក្រសួងសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពជាជំហានៗ។

សូមរម្លឹកជូនថា ជំហានទី១នៃភាពស្អាត ភាពបៃតង និងចីរភាពបានសម្រេចហើយ ក្រសួងបរិស្ថាននឹងបន្តទៅជំហានទី២ រួមគ្នាសំអាតសំណល់ប្លាស្ទិកលើគោក ក្នុងទឹក និងខ្យល់អាកាសទៅតាមដំណាក់កាល និងជំហានៗ ឆ្ពោះទៅកាន់ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm