សេតវិមាន៖ ហ្កាហ្សា ប្រឈមបញ្ហាសន្តិសុខស្បៀងយ៉ាងពិតប្រាកដ «មានភាពអត់ឃ្លាន និងទុរ្ភិក្សច្រើន»

2024/01/12 05:13:17 pm        395

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ក្នុងអំឡុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ហ្កាហ្សា កំពុងប្រឈម​ទៅ​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​យ៉ាង​ពិតប្រាកដ​ក្នុង​ពេល​មាន​ការ​តស៊ូ​ក្នុង​ការ​ទទួល​បាន​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ទៀតឲ្យចូលមក។

លោក Kirby បាននិយាយថា ពុំមានរថយន្តជំនួយគ្រប់គ្រាន់នោះទេចូលទៅក្នុងតំបន់ហ្កាហ្សា ហើយ «មានភាពអត់ឃ្លាន និងទុរ្ភិក្សច្រើន»។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ៣ ខែ​មកនេះ បានធ្វើឱ្យតំបន់ហ៊ុមព័ទ្ធឆ្នេរជាច្រើនត្រូវខ្ទេចខ្ទី ដោយបានបណ្តាលឲ្យមនុស្សជាង ២៣.​០០០នាក់ស្លាប់ និងបានជំរុញប្រជាជនប៉ាឡេស្ទីនជិត ២,៣ លាននាក់​ភៀស​ខ្លួន​ចេញ​ពី​លំនៅ​ឋាន​របស់ពួកគេ។ ការបិទផ្លូវរបស់អ៊ីស្រាអែល បានរឹតបន្តឹង​យ៉ាង​ខ្លាំង​លើ​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដោយបានបង្កើតនូវអ្វី ដែលអង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​ថា​ជា​មហន្តរាយមនុស្សធម៌។

អ៊ីស្រាអែលនិយាយថា មធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនគឺតាមរយៈការកម្ទេចក្រុមហាម៉ាស ជា​ក្រុមអ៊ីស្លាមនិយមគ្រប់គ្រងនៅតំបន់ហ្កាហ្សា ដែលក្រុម​អ្នក​ប្រយុទ្ធ​ទាំង​នេះ​បាន​សម្រុក​ចូល​សហគមន៍​នានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០ នាក់។ អ៊ីស្រាអែល បានដាក់កំហុសលើក្រុមហាម៉ាស ចំពោះការ​បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់ជនស៊ីវិល​ប៉ាឡេស្ទីន​ សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​ចំណោម​ពួកគេ ដែលក្រុមអ្នកប្រយុទ្ធហាម៉ាសបានបដិសេធ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm