អាហ្រ្វិកខាងត្បូង បង្កើតសំណុំរឿងប្រឆាំងអ៊ីស្រាអែល ជុំវិញការប្រល័យពូជសាសន៍នៅហ្កាហ្សា នៅតុលាការ ICJ

2024/01/12 07:41:36 pm        409

ប្រទេសអាហ្វ្រិកខាងត្បូង បានទាមទារឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្គាប់អ៊ីស្រាអែល ឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួនជាវិធានការបណ្តោះអាសន្ន ដើម្បីការពារប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

សវនាការ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី ២៩ ខែធ្នូ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានតួនាទីជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ។ តំណាងប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា លុះត្រាតែមានចំណាត់ការដើម្បីធ្វើអន្តរាគមន៍ក្នុងស្ថានភាព នៅកន្លែងដែលអ៊ីស្រាអែល មិនគោរពកាតព្វកិច្ចអន្តរជាតិ នោះផលវិបាកនឹង «ធ្ងន់ធ្ងរ» សម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ជាអ្នកដែលនៅតែមានហានិភ័យនៃ «អំពើប្រល័យពូជសាសន៍បន្ថែមទៀត»។ ប្រទេសអាហ្រ្វិកខាងត្បូង អះអាងថា អ៊ីស្រាអែល បានបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ ដែលតម្រូវឱ្យភាគីរបស់អនុសញ្ញានេះរារាំង និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍។

សន្ធិសញ្ញា កំណត់ការប្រល័យពូជសាសន៍ថាជា អំពើដែលប្រព្រឹត្តដោយចេតនា ដើម្បីបំផ្លាញប្រទេស ក្រុមជាតិសាសន៍ ជនជាតិភាគតិច ឬសាសនា។ ទាំងប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអ៊ីស្រាអែល គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ខ្លាំងចំពោះប្រទេសអាហ្វ្រិកខាងត្បូង។ លោកបាននិយាយនៅក្នុងសារតាមវីដេអូថា អ្នកទាំងឡាយដែលការពារអង្គការភេរវកម្ម ប្រព្រឹត្តឧក្រិដ្ឋកម្មរន្ធត់បំផុតទៅលើជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាល គឺជាការព្រហើនឥតកោតក្រែន។

លោកបាននិយាយបន្ថែមថា ភាពមិនស្មោះត្រង់របស់ប្រទេសអាហ្វ្រិកខាងត្បូង បានដឹងដល់ឋានសួគ៌។ សវនាការនឹងបន្តរហូតដល់ថ្ងៃសុក្រនេះ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កំពុងរាយការណ៍ថាតុលាការ ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីសម្រេចក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ ឲ្យបានឆាប់បំផុត។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm