ក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំការផ្សព្វផ្សាយកសិកម្ម

2024/01/12 09:22:54 pm        444

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យលើគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថា ការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និង​ពិតប្រាកដ​ទៅ​ដល់សហគមន៍​កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយបច្ចេកទេស​ដែលខុសនោះទេ។ លើសពីនេះទៅទៀត​ ការផ្សព្វផ្សាយត្រូវប្រកបដោយក្រមសីលធម៌ ​និងវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំង​មានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និង​មានការរៀបចំផែនការឲ្យបានត្រឹមត្រូវច្បាស់លាស់ ​ដើម្បីសំរេចការងារបានជោគជ័យ។

សូមជម្រាបថា ​គម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការ ​រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា កយកា (KOICA) ដែលមានគោលបំណងកសាងទំនាក់ទំនង រវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm