ការនាំចូលប្រេងឆៅឆ្នាំ2023 របស់ចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈតម្រូវការប្រេងងើបឡើងវិញ

2024/01/13 12:10:08 am        165

ចិន ៖ ទិន្នន័យគយ នៅថ្ងៃសុក្រ (ទី១២ ខែមករា) នេះ បានបង្ហាញថា ការនាំចូលប្រេងឆៅប្រចាំឆ្នាំរបស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ២០២៣ ខណៈដែលតម្រូវការប្រេងឥន្ធនៈ បានងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត ទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។

ទិន្នន័យពីរដ្ឋបាលទូទៅនៃគយចិនបានបង្ហាញថា ប្រទេសចិនបាននាំចូលប្រេងឆៅ ១១ភាគរយបន្ថែមទៀតកាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០២២ មានចំនួន ៥៦៣,៩៩លានតោន ពោលគឺស្មើនឹង ១១,២៨លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) ដោយកើនឡើងពីកំណត់ត្រាកាលពីមុន ១០,៨១លានបារ៉ែល ក្នុង២០២០។

ការនាំចូលក្នុងខែធ្នូ មានចំនួនសរុប ៤៨,៣៦លានតោន ឬ ១១,៣៩លានបារ៉ែលក្នុងមួយថ្ងៃ ដោយកើនឡើងពីខែវិច្ឆិកា ១០,៣៣លានបារ៉ែលក្នុងមួយថ្ងៃ។ កម្រិតដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក បានកើនឡើងជាលំដាប់រហូតដល់ឆ្នាំ២០២៣ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ភ្លាមនូវការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគអាកាសចរណ៍ OAG បានឲ្យដឹងថា ចរាចរណ៍ផ្លូវអាកាសក្នុងស្រុក ក៏បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សដែរ ដោយកើនឡើង ២៧ភាគរយកាលពីឆ្នាំមុន ដែលឡើងដល់កម្រិតខ្ពស់បំផុតថ្មី នៅក្នុងខែធ្នូ។ 

តែយ៉ាងក្ដី តម្រូវការប្រេងម៉ាស៊ូតក្នុងស្រុកមានការថយចុះ ចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងវិស័យសំណង់ និងទស្សនវិស័យមិនច្បាស់លាស់ សម្រាប់វិស័យផលិតកម្ម។ កំណើនតម្រូវការប្រេងរបស់ចិនត្រូវបានអ្នកវិភាគព្យាករថា នឹងថយចុះមកត្រឹមប្រហែល ៤ភាគរយក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដោយសារបញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ទោះបីជាកំណើនមធ្យមនៃទិន្នផលក្នុងស្រុក នឹងបន្តគាំទ្រដល់កម្រិតនាំចូលក៏ដោយ។

ទិន្នន័យ នៅថ្ងៃសុក្រនេះ ក៏បានបង្ហាញពីការនាំចូលឧស្ម័នធម្មជាតិរបស់ចិន ដែលរួមមានទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នបំពង់ បានកើនឡើង ៩,៩ភាគរយ ពោលគឺឡើងដល់ ១១៩,៩៧លានតោនក្នុងឆ្នាំ២០២៣។ ណោះជាចំនួនខ្ពស់បំផុតទី២ ក្នុងកំណត់ត្រា បន្ទាប់ពីឆ្នាំ២០២១ នៅពេលដែលប្រទេសចិនបានធ្វើការនាំចូលដល់ទៅ ១២១,៤លានតោន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        5
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm