អាមេរិក និងជប៉ុន បញ្ចប់ប្រតិបត្តិការស្វែងរកយន្តហោះ Osprey ដែលធ្លាក់បណ្ដាលឲ្យមានមនុស្សស្លាប់

2024/01/13 12:12:54 am        69

អាមេរិក ៖ សហរដ្ឋអាមេរិក និងជប៉ុនបានបញ្ចប់ប្រតិបត្តិការរុករក ជួយសង្គ្រោះ និងប្រមូលបំណែក សម្រាប់យន្តហោះយោធា Osprey ១គ្រឿង និងទាហានអាកាសចំនួន ៨នាក់ដែលបានស្លាប់ នៅពេលដែលយន្តហោះនោះ បានធ្លាក់នៅម្ដុំកោះរបស់ប្រទេសជប៉ុន ដែលហេតុការណ៍នេះជំរុញឲ្យមន្ទីរបញ្ចកោណបញ្ឈប់ការហោះហើរនៃក្រុមយន្តហោះកន្ទុំរុយ (យន្តហោះអាចហោះឡើង ឬចុះចតដូចឧទ្ធម្ភាគចក្រ) របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃសុក្រ (ទី១២ ខែមករា) នេះ បញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសអាមេរិក បានឲ្យដឹងថា ការស្វែងរកដែលមានរយៈពេលជាង ៤០ថ្ងៃ សម្រាប់យន្តហោះ ដែលបានធ្លាក់នៅកោះ Yakushima ភាគនិរតីរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានពាក់ព័ន្ធនឹងបុគ្គលិកជាង ១.០០០នាក់ យន្តហោះ ៤៦គ្រឿង និងប្រព័ន្ធក្រោមទឹកគ្មានមនុស្សបញ្ជា។

សាកសពរបស់អាកាសយានិក ៧នាក់ ក្នុងចំណោមអាកាសយានិកទាំង ៨នាក់ នៅលើកោះនោះ ត្រូវបានរកឃើញរួមជាមួយនឹងបំណែកយន្តហោះភាគច្រើន។ ឧត្តមនាវីទោលោក Jeromy Williams មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការពិសេសប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គំនិតរបស់យើងនៅតែដក់ចាប់ជាមួយក្រុមគ្រួសារ និងមិត្តរួមក្រុមនៃក្រុមអាកាសយានិកយន្តហោះ CV-22 របស់យើង ហើយយើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះគ្រប់កម្លាំងជំនាញទាំងអស់ ដែលបានជួយក្នុងដំណើរការរុករកនេះ»។

ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងតែដំណើរការនៅឡើយ ប៉ុន្តែក្រសួងការពារជាតិអាមេរិក បានសម្រេចបញ្ឈប់ការហោះហើរយន្តហោះរបស់ខ្លួនរាប់រយគ្រឿង ក្នុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលបញ្ហាឧបករណ៍ដែលអាចកើតមានសម្រាប់យន្តហោះ ដែលបានជាប់ពាក់ព័ន្ធក្នុងការធ្លាក់បណ្ដាលឲ្យមនុស្សស្លាប់ច្រើននេះ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm