នាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ត្រៀមចេញដំណើរពីទីក្រុងម៉ៃអាមី

2024/01/13 12:15:33 am        98

អាមេរិក ៖ ក្រុមហ៊ុន Royal Caribbean កំពុងរៀបចំដាក់ឲ្យដំណើរការនូវនាវាទេសចរណ៍ចុងក្រោយ និងធំបំផុតរបស់ខ្លួន ឈ្មោះ Icon of the Seas (និមិត្តរូបរបស់សមុទ្រ) ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមាប្រហែល ១០.០០០នាក់ ដោយធ្វើឲ្យវាក្លាយជានាវាទេសចរណ៍ធំបំផុតរបស់ពិភពលោក។

នាវានេះត្រូវបានរចនាឡើងដោយមានតំបន់ ឬសង្កាត់ដាច់ដោយឡែកពីគ្នាយ៉ាងពិសេសចំនួន៨ ដែលផ្តល់ឲ្យអ្នកដំណើរនូវបទពិសោធន៍ប្លែកៗយ៉ាងច្រើន ហើយសង្កាត់នីមួយៗ មានបរិវេណប្លែកៗពិសេសផ្ទាល់របស់សង្កាត់នោះ។ បរិវេណមួយ ក្នុងចំណោមនោះ ជាតំបន់បៃតងដែលមានឈ្មោះថា Central Park មានពោរពេញទៅដោយដើមរុក្ខជាតិជាច្រើន និងភោជនីយដ្ឋានផ្សេងៗ ដែលបង្កើតឡើងសម្រាប់ការកម្សាន្តរបស់អ្នកដំណើរ។ គំនិតនេះត្រូវបានរចនាឡើងដើម្បីសាងនូវអារម្មណ៍នៅខាងក្រៅ ខណៈពេលដែលនាវានៅលើសមុទ្រ។

លក្ខណៈពិសេសដ៏អស្ចារ្យនៃនាវា Icon of the Seas គឺសួនទឹកប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឲ្យវាគឺជានាវាដែលមានសួនទឹកផ្ទាល់ខ្លួននៅសមុទ្រ។ ការបន្ថែមនេះមានគោលបំណងផ្តល់ឲ្យអ្នកដំណើរនូវភាពសប្បាយរីករាយដ៏រំភើប និងសម្បូរបែប ក្នុងអំឡុងពេលជិះនាវានេះ។

ជាមួយនឹងការផ្តល់ជូននូវអាហារចម្រុះ នាវានេះមានភោជនីយដ្ឋាន និងបារជាង ៤០ផ្សេងៗគ្នា ដែលបម្រើជូននូវរសជាតិ និងចំណូលចិត្តជាច្រើនយ៉ាង។ នាវា Icon of the Seas គ្រោងនឹងចាប់ផ្តើមដំណើរទេសចរណ៍ដំបូងរបស់ខ្លួន នៅថ្ងៃទី២៧ ខែមករា ដោយចេញពីក្រុងម៉ៃអាមី សហរដ្ឋអាមេរិកឆ្ពោះទៅកាន់សមុទ្រការ៉ាប៊ីនភាគខាងកើត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm