
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ជម្លោះជាមួយក្រុមហាម៉ាស មានចំនួន ២៤.៧ ពាន់លានសេកែល (ប្រហែល ៦,៥៩ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣។
ការចំណាយនេះ បានកើតឡើងនៅចន្លោះថ្ងៃទី ៧ ខែតុលា នៅពេលដែលជម្លោះ បានផ្ទុះឡើង និងថ្ងៃទី៣១ ខែធ្នូ ជាមួយនឹងទឹកប្រាក់ចំនួន ១៧ ពាន់លានដុល្លានៃចំនួនដែលបានចំណាយលើវិស័យការពារជាតិ និងនៅសល់លើគោលបំណងស៊ីវិលទាក់ទងនឹងការប្រយុទ្ធគ្នា។
នៅក្នុងខែធ្នូតែមួយ ការចំណាយលើជម្លោះមានចំនួន ១៧,២ពាន់លានដុល្លា ក្នុងចំណោមការចំណាយសរុបរបស់រដ្ឋាភិបាលប្រចាំខែចំនួន ៧១ ពាន់លានដុល្លា។ ឱនភាពខែធ្នូមានចំនួន ៣៣,៨ពាន់លានដុល្លា ដែលបង្ហាញពីការកើនឡើង ៨២,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ឱនភាពប្រចាំឆ្នាំរបស់រដ្ឋាភិបាលអ៊ីស្រាអែលមានចំនួន ៧៧,៥ ពាន់លានសេកែលក្នុងឆ្នាំ ២០២៣ ឬ ៤,២ ភាគរយនៃផលិតផលក្នុងស្រុកសរុប បើធៀបនឹងអតិរេកចំនួន ៩,៩ ពាន់លានសេកែល ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២២។