ក្រុមឧទ្ទាមហ៊ូធី៖ ការវាយប្រហារបស់អាមេរិក និងអង់គ្លេស បានសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ៥នាក់នៅយេម៉ែន

2024/01/13 02:56:30 am        213

អ្នកនាំពាក្យយោធាហ៊ូធី បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារ ៧៣លើក បានសម្លាប់សកម្មប្រយុទ្ធរបស់ពួកគេចំនួន ៥នាក់ និងសកម្មប្រយុទ្ធ ៦នាក់ផ្សេងទៀត រងរបួស ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហារពេលយប់លើគោលដៅយោធារបស់ចលនាមួយនេះ នៅក្នុងប្រទេសយេម៉ែន ជាការឆ្លើយតបនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ។

លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូធី និយាយថា ការវាយប្រហារនេះ នឹងមិនធ្វើឡើងដោយគ្មានការដាក់ទោស ឬសងសឹកនោះឡើយ ហើយក្រុមឧទ្ទាមរបស់ពួកយើងនឹងបន្តវាយប្រហារលើគោលដៅនាវាដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ។

គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី ដែលជាចលនាប្រដាប់អាវុធគ្រប់គ្រងតំបន់ភាគច្រើននៅប្រទេសយេម៉ែននារយៈពេល ១ទសវត្សរ៍កន្លងមកនេះ បានវាយប្រហារលើគោលដៅនាវាដឹកជញ្ជូននៅច្រកសមុទ្រក្រហម ដែលស្ថិតនៅក្នុងផ្លូវពាណិជ្ជកម្មដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោក ចាប់តាំងពីខែតុលារហូតមក ដើម្បីគាំទ្រដល់ក្រុមចលនាហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ។

ក្រុមសាក្សីនៅក្នុងប្រទេសយេម៉ែន បានបញ្ជាក់ពីការផ្ទុះគ្រាប់ទូទាំងប្រទេស ដោយពួកគេនិយាយថា ការវាយឆ្មក់នេះ មានគោលដៅលើមូលដ្ឋានយោធា ស្ថិតនៅជិតកំពង់ផែក្រុង Sanaa មូលដ្ឋានទ័ពជិតអាកាសយានដ្ឋាន Taiz មូលដ្ឋានកងទ័ពជើងទឹកក្រុមឧទ្ទាមហ៊ូធី នៅទីក្រុង Hodeidah និងមូលដ្ឋានទ័ពស្ថិតនៅក្នុងខេត្ត Hajjah ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសលោក James Heappey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចង្អុលបង្ហាញដំបូងគឺថាសមត្ថភាពរបស់ក្រុមហ៊ួធី ក្នុងការគំរាមកំហែងការដឹកជញ្ជូនទំនិញក្នុងសមុត្រ បានរងផលប៉ះពាល់ខ្លាំង ។

ដោយឡែក អ៊ីរ៉ង់ ដែលគាំទ្រក្រុមប្រដាប់អាវុធនៅជុំវិញតំបន់មជ្ឈិមបូព៌ា រួមទាំងក្រុមឧទ្ទាមហ៊ូធី និងក្រុមហាម៉ាស់ បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេស ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        25
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        36
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm