ក្រសួងសុខាភិបាល ស្នើ​ពលរដ្ឋ​កុំ​ទិញ​ថ្នាំ​តាម​ឱសថស្ថាន​លេបការ​ពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​គ្មាន​វេជ្ជបញ្ជា

2021/06/24 07:20:27 pm        661

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្របខណ្ឌ​ទូទាំង​ប្រទេស ​តាមរយៈ​បណ្តាញ​ BTV ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​២៣ ​ខែមិថុនា ឆ្នាំ​២០២១ ​បានស្នើ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ភ័យខ្លាច​រត់​ទិញ​ថ្នាំ ​តាម​ឱស​ថស្ថាន​ ដើម្បី​យក​មក​លេប​ការពារ​ជំងឺ​កូ​វីដ​-១៩​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បន្តទៀតថា​ មកដល់​បច្ចុប្បន្ននេះ ​មិនទាន់មាន​វិទ្យាសាស្ត្រ​ណា​បញ្ជាក់ថា ​ឬក៏​ផ្សព្វផ្សាយ​ណាមួយ​មាន​លក្ខណៈ​បច្ចេកទេស​ពី​អង្គការ​សុខភាព​ពិភពលោក​កី្ត ​ឬ​កន្លែង​ណាមួយ​កី្ត​ ដែល​បាន​បង្ហាញថា​ រកឃើញ​ឱសថ​សម្រាប់​លេបការ​ពារ​ជំងឺ​កូ​វីដ​-១៩​ ក្រៅតែពី​ការ​ចាក់​វ៉ាក់សាំង​ទេ​។ ព្រោះថា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺ​ជួយ​ការពារ​សរីរាង្គ​ក្នុង​ខ្លួន​យើង​កុំ​ឲ្យ​វិវត្តន៍​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​ដូច្នេះ​បើ​គ្មាន​ការវិវត្តន៍​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​ យើង​មិនចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​។

ជា​ចុងក្រោយ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏​សូម​ឲ្យ​បុគ្គល​គ្រប់រូប ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ម៉ត់ចត់​ជាទីបំផុត​នូវ​វិធានការ​ការពារ​ខ្លួន គឺ​៣​កុំ ៣​ការពារ​។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍​វិធានការ​នេះ​បាន​យ៉ាង​ម៉ឹងម៉ាត់ ​នោះ​បងប្អូន​ប្រជាពលរដ្ឋ នឹង​ជៀស​ផុត​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩៕

អត្ថបទ ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        82
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm