ប្រេ​ស៊ី​ល​វាយ​បក​យក​ឈ្នះ​កូ​ឡុំ​ប៊ី​រក្សា​ស្ថិតិ​ឈ្នះ ៣​ប្រកួត​ពេញ​នៅ Copa America

2021/06/24 12:50:02 pm        98

បាល់ទាត់​៖ ​ក្រុម​ជើងឯក Copa America ៩​សម័យ​ប្រេ​ស៊ី​ល​នៅតែ​រក្សា​ស្ថិតិ​ឈ្នះ​រហូត​របស់​ខ្លួន​ក្នុង​ពូ​ល ​បន្ទាប់ពី​វាយបក​យក​ឈ្នះ​កូ​ឡុំ​ប៊ី ២-១ ប្រកួត​ទី​៣ ​ក្នុង​ពូ​ល B នេះ​។

​​បន្ទាប់ពី​យកឈ្នះ​វេ​ណេ​ហ្សុ​យ​អេ​ឡា ៣-០ ប្រកួត​ដំបូង, យកឈ្នះ​ប៉េរូ ៤-០ ប្រកួត​ទី​២ ឈាន​ដល់​ប្រកួត​ទី​៣ នេះ ប្រេ​ស៊ី​ល​របូត​គ្រាប់​បាល់​ដំបូង​នៅ Copa America ឆ្នាំនេះ​នៅ​ពេល Luiz Diaz បើក​ការ​នាំមុខ​ឲ្យ​កូ​ឡុំ​ប៊ី​តាំងពី​នាទី​ទី​១០ និង​នាំមុខ​រហូត​ជិត​ចប់​ការប្រកួត​។ ​​ឈាន​ដល់​នាទី​ទី​៧៨ ខ្សែប្រយុទ្ធ Liverpool, Roberto Firmino គឺជា​អ្នករក​គ្រាប់​តាម​ស្មើ​បាន​សំរេច​ឲ្យ​ប្រេ​ស៊ី​ល ​ដែល​ជា​គ្រាប់​បាល់​ដ៏​ចម្រូងចម្រាស​ ពោល​គឺ​ក្រុម​កូ​ឡុំ​ប៊ី​នាំគ្នា​តវ៉ា​ដោយ​បាល់​នេះ​ប៉ះ​នឹង​អាជ្ញា​កណ្ដាល ​តែ​លោក Nestor Pitana រៀប​នឹង​ផ្លុំ​កញ្ចែ​ទៅ​ហើយ តែ​បាល់​ចំណេញ​ទៅ​ខាង​ប្រេ​ស៊ី​ល​ក៏​បន្ត​ឱ្យ​លេង​រហូត​មាន​គ្រាប់​បាល់​។ ​​កីឡាករ​របស់​កូ​ឡុំ​ប៊ី​បាន​តវ៉ា​ជាច្រើន​នាទី និង​មានការ​ប៉ះទង្គិច​គ្នា​ដែរ ហើយ​ការប្រកួត​នៅតែ​បន្ត​បាន​ដោយ​អាជ្ញា​កណ្តាល ​ក៏​បន្ថែម​ម៉ោង​បង្គ្រប់ច្រើន​នាទី​ដែរ​។

​​ឈាន​ដល់​នាទី​ទី៩០+១០ ទៅ​ហើយ​ប្រេ​ស៊ី​ល​ក៏​រក​បាន​គ្រាប់​ជ័យជំនះ​ដោយ Casemiro​។ ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យប្រេ​ស៊ី​លប​ន្ត​ឈរ​លើ​គេ​ក្នុង​ពូ​ល B នេះ​មាន ៩ពិន្ទុ​ពេញ​ពី​ការប្រកួត ៣​លើក ​ខណៈ​កូ​ឡុំ​ប៊ី​នៅតែ​ឈរ​លេខ២ មាន ៤​ពិន្ទុ​តែ​មាន​កៅអី​នៅ​ជុំ​បន្ត​រួចហើយ​។ ​​ចំណែក​មួយ​គូ​ទៀត​ក្នុង​ពូ​ល​នេះ​ដែរ​ ប៉េរូ​វាយបក​តាម​ស្មើ​អេ​ក្វា​ដ័​រ ២-២ បន្ទាប់ពី​អេ​ក្វា​ដ័​រ​នាំមុខ​ពីរ​គ្រាប់​មុន​នៅ​វគ្គ​ទី១​។ ​ពីរ​ក្រុម​នេះ​រួម​ជាមួយ​វេ​ណេ​ហ្សុ​យ​អេ​ឡា​ មិនទាន់​អស់​ឱកាស​ទៅ​ជុំ​បន្ត​នៅ​ឡើយ​ដោយ​រង់ចាំ​ប្រកួត​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        81
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        90
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm