ខេត្តពោធិ៍សាត់ សម្រេចបានជិត ៩០ភាគរយលើការងារវិស័យទឹកស្អាត និងអនាម័យជនបទ សម្រាប់ឆ្នាំ២០២៣

2024/01/13 08:11:53 pm        179

ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) បានបើកកិច្ចបរជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះដឹកនាំដោយ

ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារ និងដោយមានការចូលរួមពីលោក ខែម សុខុនប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលពីការអនុវត្តន៍ ការទទួលខុសត្រូវការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ រួមនិងនិងការចែករំលែកបទពិសោធន៍ ពិភាក្សាពិគ្រោះយោបល់លើផលប៉ះពាល់អវិជ្ជមាន នៃកង្វះការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចអោយបាននូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានកាតផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រើប្រាស(១០០%)ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

បើតាមរបាយការណ៍របស់លោក លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋាន(PWG) បានអោយដឹងថាសម្រាប់ក្នុងឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ និងក្រុមលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទជាសេនាធិការ សម្រេចបានលទ្ធផលសរុបរួមក្នុងខេត្តពោធិ៍សាត់ លើវិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៧,១៤ភាគរយ និងវិស័យអនាម័យជនបទបាន៨៤ភាគរយ ។ ក្នុងនោះដែរលទ្ធផលតាមស្រុក-ក្រុងទាំង៧រួមមាន ៖

-ស្រុកបាកាន   វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៥,០៣% វិស័យអនាម័យបាន៨៣%

-ស្រុកកណ្តៀង   វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៥,៩២% វិស័យអនាម័យបាន៨២%

-ស្រុកក្រគរ    វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៦,០៣% វិស័យអនាម័យបាន៨០%

-ស្រុកតាលោ    វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៧,៨០% វិស័យអនាម័យបាន៩៥%

-ស្រុកវាលវែង    វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨០,០២% វិស័យអនាម័យបាន៦៥%

-ស្រុកភ្នំក្រវាញ    វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៩២,៨៩% វិស័យអនាម័យបាន៩៥%

-ក្រុងពោធិ៍សាត់   វិស័យផ្គត់ផ្គង់ទឹកស្អាតបាន៩២,២២% វិស័យអនាម័យបាន៩៥%

ឯកឧត្តម ឡាយ វិសិដ្ឋ ក្នុងនាមប្រធានក្រុមការងារ(PWG)ខេត្តពោធិ៍សាត់ បានលើកឡើងថា មូលដ្ឋានភូមិ-ឃុំមួយចំនួនក្នុងខេត្តស្ថិតក្នុងតំបន់ភ្នំ និងនៅលើផ្ទៃទឹកដែលមានឧបសគ្គជាច្រើនក្នុងការអនុវត្តការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដូចនេះក្រុមការងារ(PWG) មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការសហការគ្នា

យកចិត្តទុកដាក់ដោះស្រាយ ដើម្បីសម្រេចអោយបានតាមផែនការយុទ្ធសាស្ត្រជាតិ ។ ក្នុងនោះដែរក្នុងឆ្នាំ២០២៤ យើងនឹងសម្រេចអោយបាន ស្រុកតាលោសែនជ័យ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ហើយក្នុងឆ្នាំ២០២៥ នឹងសម្រេចអោយបាន ស្រុកភ្នំក្រវាញ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ៕ អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm