ពលរដ្ឋ​ខេត្តកណ្តាល ​ចាប់​ផ្តើម​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​តាម​ការ​ណាត់​របស់​ក្រុម​គ្រូពេទ្យ

2021/06/24 07:48:28 pm        295

កណ្ដាល​ ៖ នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ គឺជា​ថ្ងៃ​ដែល​ខេត្តកណ្តាល​ បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដូ​ស​ទី​១ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្តកណ្តាល ​ហើយក៏​ជា​ថ្ងៃ​ខេត្តកណ្តាល​ចាប់​ផ្តើម​អនុវត្ត​យុទ្ធនា​ការចាក់​ដូ​ស​ទី​២​ជូន​ពលរដ្ឋ​ទូទៅ​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួចហើយ​។

សម្រាប់​ពលរដ្ឋ​ដែល​ដល់​ថ្ងៃ​ណាត់​ចាក់​លើក​ទី​២ ចាក់​ទុក​ថា ​ការ​ចាក់​វ៉ា​ក់​សាំង​បង្គ្រប់​ដូ​ស​ទី​២​នេះ គឺ​មាន​សារៈសំខាន​ណាស់ ក្នុង​ការ​បង្កើត​ភាពស៊ាំ ​និង​មាន​អង់ទីគ័រ​ការពារ​កូ​វីដ​-១៩ គ្រប់គ្រាន់​នៅក្នុង​សរីរាង្គ​របស់គេ​។

បើ​តាម​បណ្តា​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ភូមិ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ រួចហើយ​ នៅក្នុង​ស្រុក​ពញាឮ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៤ ខែមិថុនា​ថា នៅថ្ងៃនេះ ​សម្រាប់​ពលរដ្ឋ​នៅ​ដែល​នៅក្នុង​ភូមិ​ទួល​ងោក ភូមិ​ពោធិ៍​តូច និង​ភូមិ​ឃ្លាំង​ស្បែក​ក្នុង​ឃុំ​កំពង់ហ្លួង ​ ដែល​មេភូមិ​បាន​អញ្ជើញ​អោយ​បណ្តា​ប្រជាពលរដ្ឋ​មក​ចាក់​លើកដំបូង​នៅ​ថ្ងៃទី​១០ ​ខែមិថុនា ហើយ​មកដល់​ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ក្រុម​ពេទ្យ​ចាក់​វ៉ាក់សាំង ​បាន​កំណត់​អោយមក​ចាក់​ជា​លើក​ទី​២​ទៀត ដើម្បី​បង្កើត​ភាពស៊ាំ ​ការពារ​កូ​វីដ​-១៩​នៅ​ក្នុង​សរីរាង្គ​របស់​យើង​។

បើតាម​លោក ទិ​ត សោ​ភ័​ណ្ឌ អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ឃុំ​វិហារ​ហ្លួង​ បាន​ថ្លែងថា មកដល់​ថ្ងៃទី​២៤ ​ខែមិថុនា ថ្ងៃ​បញ្ចប់​យុទ្ធនា​ការ​ចាក់​ដូ​ស​ទី​១​នេះ​ នៅ​ឃុំ​កំពង់​ហ្លួង​មាន​ពលរដ្ឋ​មក​ចាក់​បាន​ប្រមាណ​៩៨%​ នៃ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​សរុប​។

បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅតាម​តំបន់​ទីប្រជុំជន និង​កម្មករ​កម្ម​ការិនី​នៅ​ទូទាំង​ខេត្តកណ្តាល គិត​ចាប់ពី​ថ្ងៃទី​១០ ​ខែមិថុនា រហូតមកដល់​ថ្ងៃទី​២៤ ​ខែមិថុនា​នេះ ​គឺ​មាន​ពលរដ្ឋ​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ប្រមាណ​ជាង ៥៣​ម៉ឺន​នាក់ ឬ​ស្មើនឹង​ជិត​៩០% ​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ដូ​ស​ទី​១ ​លើ​ពលរដ្ឋ​ទូទៅ​ប្រមាណ​៦០​ម៉ឺន​នាក់​។

លោកវេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា នៅក្នុង​អំឡុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​អាទិភាព​មាន​មន្ត្រីរាជការ​ជួរមុខ នគរបាល ​មន្ត្រី​ចូលនិវត្តន៍ និង​អាជីវករ​ជាដើម​កន្លងមក​ គឺ​ក្រុម​ពេទ្យ​ចាក់​បាន​ទាំង​ដូ​ស​ទី​១ ​និង​ដូ​ស​ទី​២​ បាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ ហើយ​នៅក្នុង​យុទ្ធនា​ការចាក់​ជូន​ពលរដ្ឋ​ទូទៅ​តាម​ទីប្រជុំជន និង​កម្មករ​រោងចក្រ​នានា​ដែល​កំពុង​ដំណើរ​ចាក់​បាន​ចំនួន​១៤​ថ្ងៃនេះ គឺ​មាន​ពលរដ្ឋ​បាន​ដូ​ស​ទី​១​ បាន​ប្រមាណ​ជាង​៥៣​ម៉ឺន​នាក់ ៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm