ធុរកិច្ចថ្មីក្នុងស្រុក កំពុងមានមោទនភាព ខណៈក្រុមហ៊ុនធំមួយចាប់ជាដៃគូរអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល

2024/01/13 10:42:40 pm        381

ភ្នំពេញ៖ Localize ជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម កំពុងមានមោទនភាព ខណៈក្រុមហ៊ុនក្នុងស្រុកធំមួយ ចាប់យកជាដៃគូរអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ដោយបានកំពុងឆ្លើយតបទៅនិង រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានផ្តោតលើបច្ចេកវិទ្យាឌីជីថលនេះ។

 លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន (Localize Tech Solution) លើកឡើងក្នុងកម្មវិធីដាក់ឱ្យដំណើរការមុខងារថ្មី របស់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook នៅមជ្ឈមមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះថា Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ អនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម ឈ្មោះ (LocalizeBook) ។ បេសកម្មរបស់ LocalizeBook គឺការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលជួយឱ្យសហគ្រាសធនតូច និងមធ្យម ដើម្បីគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់។

លោក បន្តថា ជាក់ស្តែងនៅពេលនេះ កូនខ្មែរដែលធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក កំពុងធ្វើប្រកួតជែងលើផ្នែកបច្ចេកវិទ្យាឌីជីថល ជាមួយបរទេសបាន នឹងកំពុងមានទំនុកចិត្តពីធនាគារ ABA នៃការបង្កើតវិក្កយបត្រឌីជីថល នេះគឺជាមោទនភាពមួយ ដែលកូនខ្មែរ បាន កំពុងចូលរួមបង្កើតនូវផលិតផលចេញពីបច្ចេកវិទ្យាឌីជីថលនេះ។

ជុំវិញវិស័យបច្ចេកវិទ្យានេះដែរ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”លើកឡើងថា រាជរដ្ឋា ភិបាលក្នុងអាណត្តិទី ៧ នេះ គឺបានដាក់អាទិភាពគន្លឹះមួយទៀត គឺបច្ចេវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនិងបដិវត្តឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងនោះមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តែងតែគាំទ្រដល់ធុរកិច្ចថ្មី ដើម្បីបណ្តុះ និងពន្លឿនអាជីវកម្មក្នុងស្រុក ជាក់ស្តែងការសម្ភោធមុខងារថ្មី “វិក្កយបត្រឌីជីថលជាមួយនឹង ABA Payway - Digitalize Invoicing with ABA Payway” របស់ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន និងធនាគារ ABA Bank នាពេលនេះ បានបង្ហាញឲ្យឃើញនូវ ផលិតផលដែលបង្កើតដោយធុរកិច្ចថ្មីក្នុងស្រុក ដែលប្រការទាំងនេះ បានកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង អាណត្តិទី ៧ នេះ ដែល បានដាក់ចេញនូវអាទិភាពគន្លឹះ នៃបច្ចេវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm