
លោក Lai មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ ទទួលបានសម្លេងឆ្នោតជាងបីលានសម្លេង បន្ទាប់ពីការបោះឆ្នោតបានបិទនៅម៉ោង ៤រសៀល នេះបើយោងតាមការបូកសរុបរបស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដោយធ្វើឱ្យលោកនាំមុខគូប្រជែងទាំងពីររបស់ខ្លួន ទោះបីជាមិនមានគណបក្សណាមួយបានទទួលស្គាល់បរាជ័យ ឬអះអាងពីជ័យជម្នះក៏ដោយ៕
