អ្នករស្រុកក្នុងរដ្ឋធានីសាណាអា (Sanaa)មិនតក់ស្លត់ ហើយនៅតែមិនចុះញ៉មកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែននោះ។

សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារបន្ថែមប្រឆាំងកងទ័ពហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បែឌិន បានប្ដេជ្ញាការពារនាវាដឹកជញ្ជូននានា ក្នុងសមុទ្រក្រហម ដែលរាលដាលចេញមកពីសង្រ្គាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាមេត អាបឌុលសាឡាំ បានប្រាប់អ្នកសារព័ត៌មាន Reutersថា ការវាយប្រហាររបស់អាមេរិកលើប្រទេសយ៉េម៉ែន ក្នុងនោះរួមមាន ការវាយប្រហារមួយថ្មីបំផុតលើមូលដ្ឋានយោធាមួយក្នុងក្រុងសាណាអា (Sanaa) មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរលើសមត្ថភាពក្រុមហ៊ូធី នៅដែលបន្ដរារាំងនាវានានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល កុំឲ្យឆ្លងកាត់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់៕ អត្ថបទ មករា(Makara)