កម្ពុជា​ជំរុញ​លើកកម្ពស់​ផលិតកម្ម និង​សុខភាព​សត្វ​ចិញ្ចឹម​ក្នុងស្រុក

2021/06/24 02:20:26 pm        554

ភ្នំពេញ ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​សម្រាប់​សត្វពាហនៈ​នៅក្នុង​ប្រទេស​ នៅក្រោម​ជំនួញ​របស់​ប្រទេស​ចិន​។ ​ការផលិត​វ៉ាក់សាំង​សម្រាប់​សត្វពាហនៈ​នេះ នឹង​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​ការ​ចិញ្ចឹម​សត្វ​សម្រាប់​សាច់​នៅ​កម្ពុជា​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​លើកឡើងថា​ ភាគី​ចិន​បាន​គាំទ្រ​លើ​សំណើ​របស់​កម្ពុជា​ ដែលមាន​ឆន្ទៈចង់​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ​ក្រោម​ជំនួយ​ឧបត្ថម្ភ​បច្ចេកទេស​ពី​ភាគី​ចិន​។​ករណីនេះ​ ភាគី​ចិន​នឹង​ចុះ​មក​សិក្សា​ផ្ទាល់​ក្រោយ​ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ ។

ឯកឧត្តម វេ​ង សា​ខន បាន​បញ្ជាក់ថា ផលិតកម្ម​ចិញ្ចឹម​សត្វ ​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ​តាមរយៈ​ការផ្តល់​ចំណូល​ឲ្យ​គ្រួសារ (​លក់​សត្វ​រស់ លក់​ពូជ លក់​ស៊ុត និង​លាមក​) ​និង​បង្កើត​ការងារ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ។ ​មិនតែប៉ុណ្ណោះ ​វិស័យ​ផលិតកម្ម​ចិញ្ចឹម​សត្វ​បាន​ចូលរួម​ប្រើប្រាស់ វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​មាន​ ៖ ស្រូវ ពោត ដំឡូង​មី សណ្តែកសៀង កន្ទក់ ចុងអង្ករ ម្សៅ​ត្រី ​និង​កាក​ស្រា​បៀ​។ កត្តា​ទាំងអស់នេះ​ វា​បាន​បំពេញ​តួនាទី​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ផលិតកម្ម​ចិញ្ចឹម​សត្វ ​និង​ផលិតកម្ម​ដំណាំ​។

ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ផលិតកម្ម​ចិញ្ចឹម​សត្វ មួយ​ក្នុងចំណោម​កត្តា​សំខាន់ៗ​ដែល​អ្នក​ចិញ្ចឹម​តោង​គិតគូរ​ពិចារណា​គឺ វិធានការ​ការពារ​ជំងឺឆ្លង​សត្វ​។ ​ចំពោះ​ផលិតកម្ម​ចិញ្ចឹម​គោ​-​ក្របី តែង​ជួប​ប្រទះ​ជំងឺឆ្លង​សំខាន់​ពីរ​គឺ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម​ ដែល​បាន​បំផ្លាញ​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

ឯកឧត្តម​ វេ​ង សា​ខុន បន្តថា យល់​ច្បាស់​ពី​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រិះរក​គ្រប់​មធ្យោបាយ​ និង​ដាក់​ចេញ វិធានការ​សំខាន់ៗ​ដើម្បី​ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺ​តាម​រយៈការចាក់​ថ្នាំ​ការពារ ​ការ​ព្យាបាល​សត្វ​ឈឺ​តាម​លទ្ធភាព ​វិធានការ​ច​ត្តា​ឡី​ស័ក ​និង​វិធានការ​ជីវ​សុវត្ថិភាព​។

សម្រាប់​ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​នៅ​កម្ពុជា ​សាទរ​ចំពោះ​គម្រោង​របស់​រាជរដ្ឋាភិបាល​។ ​ការផលិត​វ៉ាក់សាំង​សម្រាប់​ប្រើ​លើ​សត្វ ពាហនៈ និង​សត្វ​ចិញ្ចឹម​ផ្សេងទៀត​ នឹង​កាត់បន្ថយ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស ​កាត់បន្ថយ​ថ្លៃដើម​ផលិត​។

បន្ថែម​ពី​លើនេះ លោក ស្រ៊ុន ពៅ ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​បន្ថែមទៀត ​ក្នុងប្រទេស ​ដែល​នឹង​ចូលរួម​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត​នៃ​ការ​ចិញ្ចឹម​សត្វ​ក្នុងស្រុក ជាពិសេស​លើកកម្ពស់​ការប្រកួតប្រជែង​តម្លៃ​ក្នុង​ទីផ្សារ ​ជាមួយ​នឹង​សាច់សត្វ​នាំចូល​៕


​អត្ថ​ប​ទ ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        81
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm