ពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ប្រមូលផ្ដុំគ្នាតវ៉ាទាមទារបទឈប់បាញ់នៅហ្កាហ្សា

2024/01/14 09:35:28 pm        209

មនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (១៣ មករា) ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ខិតជិតដល់ថ្ងៃទី១០០ របស់ខ្លួន។

យុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) ដែលជាអ្នករៀបចំដ៏សំខាន់បាននិយាយថា បាតុកម្មនេះគឺជាផ្នែកមួយនៃ «ទិវាពិភពលោកនៃសកម្មភាពសម្រាប់ប៉ាឡេស្ទីន» ដែលមានការចូលរួមពីប្រទេសចំនួន៣០។ ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែចង់ឲ្យមានការបន្ធូរបន្ថយនៃការប្រយុទ្ធ និងបទឈប់បាញ់។

នៅទីក្រុងឡុងដ៍ បាតុករជាច្រើនបានទប់ទល់នឹងភាពត្រជាក់ខ្លាំងក្នុងរដូវរងាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែទៅកាន់វិមាន វេសមីនស្ទើ (Westminster) ដែលជាកន្លែងប្រជុំរបស់សភាអង់គ្លេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។

ក្រសួងសុខភាពដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថាជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤.០០០នាក់។ ប្រជាជនចំនួន ១,៩៣លាននាក់នៅហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅដែលស្មើនឹង ៨៥ភាគរយនៃចំនួនប្រជាជនសរុបនៃតំបន់ហ៊ុមព័ទ្ធមួយនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm