ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់សម្រេចបានជិត ៩០% លើការងារវិស័យទឹកស្អាត និងអនាម័យជនបទ

2024/01/14 10:52:29 pm        206

ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ហៅកាត់ថា (PWG) បានបើកកិច្ចបរជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះដឹកនាំដោយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងដោយមានការចូលរួមពីលោក ខែម សុខុន ប្រធានសម្របសម្រួលអង្គការដៃគូរ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋបាលក្រុង-ស្រុកតាំង៧ តំណាងអង្គការនានាជាសមាជិក (PWG) និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធ ។

គោលបំណងនៃកិច្ចប្រជុំនេះ ​គឺដើម្បីពិនិត្យមើលពីការអនុវត្តន៍ ការទទួលខុសត្រូវការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់ រួមនិងនិងការចែករំលែកបទពិសោធន៍ ពិភាក្សាពិគ្រោះ​យោបល់​លើផលប៉ះពាល់អវិជ្ជមាន នៃកង្វះការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ​ក្នុង​ខេត្តពោធិ៍សាត់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចអោយបាននូវទស្សនៈវិស័យរបស់​រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានកាត​ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រើប្រាស(១០០%)ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

បើតាមរបាយការណ៍របស់លោក លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និង​ជាប្រធានលេខាធិការដ្ឋាន(PWG) បានអោយដឹងថា សម្រាប់ក្នុងឆ្នាំ២០២៣ ក្រុមការងារ​បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ និង​ក្រុមលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍​ជនបទជាសេនាធិការ សម្រេច​បានលទ្ធផលសរុបរួមក្នុងខេត្តពោធិ៍សាត់ លើវិស័យផ្គត់ផ្គង់ទឹកស្អាតបាន៨៧,១៤ភាគរយ និងវិស័យអនាម័យជនបទបាន៨៤ភាគរយ ។

លោក ឡាយ វិសិដ្ឋ ក្នុងនាមប្រធានក្រុមការងារ(PWG)ខេត្តពោធិ៍សាត់ បានលើកឡើងថា មូលដ្ឋានភូមិ-ឃុំមួយចំនួនក្នុងខេត្តស្ថិតក្នុងតំបន់ភ្នំ និងនៅលើផ្ទៃទឹកដែលមានឧបសគ្គ​ជា​ច្រើនក្នុងការអនុវត្តការងារផ្គត់ផ្គង់ទឹក ​និងអនាម័យជនបទ ដូចនេះក្រុមការងារ(PWG) មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ ​ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការសហការគ្នាយកចិត្តទុកដាក់ដោះស្រាយ ដើម្បី​សម្រេចអោយបានតាមផែនការយុទ្ធសាស្ត្រជាតិ ។ ក្នុងនោះដែរក្នុងឆ្នាំ២០២៤ យើងនឹងសម្រេច​អោយបាន ស្រុកតាលោសែនជ័យ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ហើយក្នុង​ឆ្នាំ២០២៥ នឹងសម្រេចអោយបាន ស្រុកភ្នំក្រវាញ ជាស្រុកបញ្ឈប់​ការបន្ទោបង់ពាសវាលពាលកាល ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm