អ្នកបង្កើត​កម្មវិធី​ប្រឆាំង​វីរុស John McAfee ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ

2021/06/24 09:41:25 pm        95

អេស្ប៉ាញ៖ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន ​AP កាលពី​ថ្ងៃ​ពុធ​ថា អ្នកបង្កើត​កម្មវិធី software ប្រឆាំង​វីរុស ឬ Anti-virus លោក John McAfee ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ទីក្រុង​បា​សេ​ឡូ​ណា ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ បាន​ព្រមព្រៀង​ធ្វើ​បត្យាប័ន​រូបលោក​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រឈម​នឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​ការ​គេចវេះ​បង់ពន្ធ​ចូល​រដ្ឋ​។

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​កំពុង​ចាប់ផ្ដើម​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​។ គួរ​បញ្ជាក់​ថា ​អ្នកបង្កើត​កម្មវិធី​ប្រឆាំង​វីរុស​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​រូប​បាន​ស្លាប់​ក្នុង​វ័យ ​៧៥​ឆ្នាំ​។ ក្រសួង​យុត្តិធម៌​កាតា​ឡាក់បាន​និយាយ​ថា​ ក្រុម​គ្រូ​ពេទ្យ​ពន្ធនាគារ​បាន​ព្យាយាម​ជួយសង្គ្រោះ​រូបលោក​ដែរ ប៉ុន្តែ​មិនបាន​ជោគជ័យ​។​ ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្វីៗ​គ្រប់យ៉ាងបាន​លាតត្រដាង ហើយ​ថា​ លោក McAfee បាន​លា​ចាក​លោក​ហើយ​។​ កាលពី​ខែ​តុលា ឆ្នាំ​២០២០ លោក John McAfee ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ពេល​លោក​បម្រុង​ឡើង​យន្តហោះ​ទៅកាន់​ប្រទេស​ទួរគី និង​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​គេចវេះ​បង់ពន្ធ​រយៈពេល ​៤​ឆ្នាំ។​

​បុគ្គល​ដែល​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​នៅ​ក្នុង​ពិភព​បច្ចេកវិទ្យា ក្រុមហ៊ុន​របស់​លោក​បាន​បញ្ចេញ​កម្មវិធី​ប្រឆាំង​វីរុស​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ជា​លក្ខណៈ​ពាណិជ្ជកម្ម​លើកដំបូង​។ កម្មវិធី​ស្កែ​ន​វីរុស McAfee Virus Scan បាន​ជួយ​ក្រុមហ៊ុន​របស់​លោក ​ចំណេញ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ពិភព​កុំព្យូទ័រ បន្ទាប់មក​បាន​លក់​បច្ចេកវិទ្យា Intel ដ៏​ធំ​ក្នុង​តម្លៃ​ទឹកប្រាក់ ៧,៦​ពាន់​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm