ប្រមុខការទូតចិន៖ លទ្ធផលនៃការបោះឆ្នោតមិនអាចផ្លាស់ប្តូរការពិតដែលថា​តៃវ៉ាន់​គឺជាផ្នែកមួយរបស់ចិនបានឡើយ

2024/01/15 05:26:40 pm        141

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃអាទិត្យថា លទ្ធផល នៃ​ការ​បោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងតំបន់តៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋានថា មាន​ចិនតែមួយនៅក្នុងពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែករបស់ប្រទេសចិន។

លោក Wang ក៏ជាសមាជិក នៃការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​បាន​ធ្វើអត្ថាធិប្បាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេសអេហ្ស៊ីប លោក Sameh Shoukry នៅរដ្ឋធានី គែរ(Cairo)ប្រទេសអេហ្ស៊ីប។

លោកបាននិយាយថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំនាពេលថ្មីៗនេះ នៅ​ក្នុង​តំបន់​តៃវ៉ាន់ ក៏នឹងមិនផ្លាស់ប្តូរការយល់ស្រប​ទូទៅ​របស់​សហគមន៍​អន្តរជាតិ​ស្តីពី​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ចិនតែមួយនោះទេ។ 

លោក Wang បានគូសបញ្ជាក់ថាកាលពី ៨០ ឆ្នាំមុននៅទីក្រុងគែរ ប្រទេសចិន សហរដ្ឋអាមេរិក និង​ចក្រ​ភពអង់គ្លេសបានចេញសេចក្តីប្រកាសទីក្រុងគែរ ដែលបាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ទឹកដី​ទាំងអស់​ដែលជប៉ុនបានលួចពីប្រទេសចិន រួមទាំងកោះតៃវ៉ាន់ គួរតែត្រូវ​បាន​ប្រគល់​ឱ្យ​ប្រទេស​ចិន​វិញ។ 

លោក Wang បាននិយាយថា ឯកសារជាបន្តបន្ទាប់​ដែល​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​អន្តរជាតិ​បាន​បង្កើត​ជា​ផ្នែក​សំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយបានដាក់​មូល​ដ្ឋាន​គ្រឹះ​ជា​ប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ថាតៃវ៉ាន់ គឺជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm