ចិនថ្កោលទោសរដ្ឋាភិបាលបរទេស ជុំវិញការអបអរសាទរក្រោយការបោះឆ្នោតរបស់កោះតៃវ៉ាន់

2024/01/15 05:35:53 pm        158

ក្រសួងការបរទេសរបស់ប្រទេសចិន និងស្ថានទូតរបស់ខ្លួនជុំវិញពិភពលោក បាន​ថ្កោល​ទោស​រដ្ឋាភិបាល​បរទេស​ដែលបានអបអរសាទរគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់​កោះតៃវ៉ាន់ និងមេដឹកនាំជាប់ឆ្នោតលោក ឡៃ ឈីងតឺ (Lai Ching-te) បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍។

បន្ទាប់​ពីបេក្ខជនមេដឹកនាំរបស់បក្សប្រជាធិបតេយ្យជឿនលឿន DPP លោក ឡៃ បាន​ឈ្នះ​ការ​បោះឆ្នោត បណ្ដារដ្ឋមន្ត្រី និងអ្នកនយោបាយមួយចំនួននៅក្នុងប្រទេស ដែល​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​មិន​ផ្លូវ​ការជាមួយកោះស្វ័យគ្រប់គ្រងនេះ បានផ្ញើសារអបអរសាទរទៅកាន់លោក ឡៃ និង​បក្ស DPP ជុំវិញជ័យជម្នះរបស់ពួកគេ។

សារអបអរទាំងនេះបានទាក់ទាញការឆ្លើយតបយ៉ាងរហ័សពីស្ថានទូតចិន ដោយ​បង្ហាញ​ពី​ភាព​រសើប​របស់​ទីក្រុងប៉េកាំង ចំពោះប្រទេស​ផ្សេង​ទៀត​ដែល​ហាក់​ដូច​ជា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​បេក្ខជន និងគណបក្សនយោបាយដែលខ្លួនចាត់ទុកថាជា «កងកម្លាំងផ្ដាច់ខ្លួន» ដោយ​សង្ឃឹម​ថា​នឹ​ង​ប្រែក្លាយកោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធថារបស់ខ្លួន ជារដ្ឋមានអធិបតេយ្យភាពឯករាជ្យ។

ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ បានពណ៌​នា​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិ​កលោក អាន់តូនី ប្លីងខិន (Anthony Blinken) ថាជា «ការបញ្ជូន​សញ្ញា​មិន​ត្រឹម​ត្រូវ​យ៉ាង​ធ្ងន់ធ្ងរ​» ទៅកាន់ «កងកម្លាំងផ្ដាច់ខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់» ខណៈ​ដែល​បាន​ថ្កោល​ទោស​នូវ​អ្វីដែ​ល​ខ្លួនហៅថា «សកម្មភាពមិនត្រឹមត្រូវ» របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរ៉ូន (David Cameron) ចំពោះការអបអររបស់លោកដល់លោក ឡៃ។

ស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានទៅដល់ទីស្នាក់ការតំណាង ដែលជា​ទម្រង់​នៃ​ការ​តវ៉ា​ការ​ទូត​ជា​ផ្លូវការ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បាន​អបអរ​សាទរចំពោះជ័យជម្នះរបស់មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm