រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ច្រាន​ចោល​ការ​សន្ទនា​ជាមួយ​សហរដ្ឋ​អាមេរិក​

2021/06/24 03:03:43 pm        110

​កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ បាន​ច្រានចោល​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ​ទោះ​បីជា​ទីក្រុងវ៉ាស៊ីនតោនបង្ហាញ​ឆន្ទៈ​ក្នុង​ការ​សន្ទនា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ស្ដីពី​ការ​អភិវឌ្ឍន៍​កម្ម​វិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ប្រមុខ​ការទូត លោក Ri Son Gwon បាន​ចេញ​សេចក្ដីថ្លែងការណ៍​តាមរយៈ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA កាលពី​ថ្ងៃ​ពុធ​ថា យើង​មិនបាន​ពិចារណា​សូម​ត្រឹមតែ​លទ្ធភាព ​នៃ​ការទាក់ទង​ណាមួយ​ជាមួយ​សហរដ្ឋអាមេរិក​ទេ ទុក​ឲ្យ​វា​ទៅតាម​ដំណើរ​ទៅ​ចុះ។​ ការ​ថ្លែង​បែបនេះ​មាន​ឡើង​ បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុងវ៉ាស៊ីនតោននៅតែ​បន្ត​មាន​ក្ដី​សង្ឃឹមថា ទីក្រុង​ព្យុងយ៉ាង​នឹង​ឆ្លើយ​ត​វិជ្ជមាន​ចំពោះ​បំណង​របស់​ខ្លួន​។​

​កាលពី​សប្ដាហ៍​មុន មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​ចាំបាច់​ត្រូវ​ត្រៀមខ្លួន ​សម្រាប់​ទាំង​ការសន្ទនា​ ទាំង​ការ​ប្រឈម​ជាមួយ​សហរដ្ឋអាមេរិក​។ ដោយឡែក​ប្អូនស្រី​របស់​លោក Kim Jong Un គឺលោកស្រី Kim Yo Jong ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ​។ លោកស្រី​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​មាន​ក្ដី​រំពឹង​ខុស​ហើយ​សម្រាប់​ការចរចា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm